លោក គីម ជុងអ៊ុន សន្យាចាប់ដៃសហការជាមួយលោក ពូទីន កសាងប្រទេសជាតិដ៏មានឥទ្ធិពល

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងសន្យាចាប់ដៃសហការជាមួយមេដឹកនាំរុស្ស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងចាប់ដៃសហការជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីចែករំលែកគោលដៅរបស់ពួកគេ ក្នុងការកសាងប្រទេសជាតិដ៏មានឥទ្ធិពលមួយ។

នៅក្នុងសារដែលចេញផ្សាយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង លោក គីម បានអះអាងថា យុត្តិធម៌ត្រូវតែឈ្នះ ហើយប្រជាជនរុស្ស៉ីនឹងបន្ថែមភាពអស្ចារ្យទៅក្នុងប្រវត្តិសាស្ត្រ នៃជ័យជម្នះ។ លោក គីម បានទទូចថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរុស្ស៊ី គឺជាការចាប់ដៃសហការយ៉ាងស្អិតល្មួតជាមួយលោកប្រធានាធិបតី ពូទីន ដោយឈរលើឆន្ទៈរួមនៃប្រជាជនប្រទេសទាំងពីរ ដើម្បីសម្រេចឱ្យបាននូវគោលដៅកសាងប្រទេសជាតិដ៏មានឥទ្ធិពលមួយ។

លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន នាឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី ព្រមជាមួយការបង្ហាញការគាំទ្ររបស់ខ្លួន ជុំវិញការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាបង្ហាញសាមគ្គីភាព និងការគាំទ្រដលរុស្ស៉ី៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner