ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១២ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖ +ជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ២៣៩,៤៩ក្រាម។

លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប
នគរបាល ៖ ៩អង្គភាព ៕ដោយភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner