យានយន្ត ៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង ឱ្យ ដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ថា៖ កម្លាំង នគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៨គ្រឿងតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក ក្នុងនោះមានម៉ូតូ ០២គ្រឿង និងរថយន្ត ០៦គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៩គ្រឿង ក្នុងនោះមានម៉ូតូ ៨១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ លើសចំណុះ និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានោះ ចំពោះ ករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះដែរ ក៏បានកើតឡើងចំនួន ១៣លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៨នាក់ របួសចំនួន ១៥នាក់ (របួសធ្ងន់ចំនួន ១០នាក់)។ រយៈពេល ១២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥៧នាក់ របួស ១៣០នាក់ (របួសធ្ងន់ ៩១នាក់)។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner