សម្តេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុចាំបាច់ ដែល កម្ពុជានឹងត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចំពោះអ្នកឈរឈ្មោះបោះឆ្នោត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់មូលហេតុដែលកម្ពុជាត្រូវធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតនោះគឺជាការឆ្លើយតប ទៅនឹងយុទ្ធនាការវ៉ាយហ្វាយ(wifi)របស់ក្រុមប្រឆាំងដែលពួកគេអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត ។ សម្តេច បញ្ជាក់ ថា បើអ្នកឯង ចិត្តសឿង កុំទៅបោះឆ្នោត ។បើមិន បាន ទៅបោះឆ្នោត ២០២៣នោះទេ ឆ្នាំ២០២៨ មិនអាច ឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ។ បើមិនទៅបោះ ឆ្នោត ២០២៨ តំណែងអ្វីក៏អ្នកឯងគ្មានដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលខាង មុខ នឹងមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីការ បោះឆ្នោត ទាក់ទងទៅ នឹងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែល អាច យកតាមរបៀបប្រទេសថៃ។

សម្ដេចបន្តទៀតថាពេលដែលយើងចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលខាងមុខត្រូវធ្វើការកែទម្រង់នូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ យើងយកតាម បែប របស់ថៃ។ ថៃឥឡូវនេះទោះបីព័ត៌មានមិនទាន់ផ្លូវការ ក៏ ដោយតែមានគណបក្សនយោបាយ មួយបាត់បង់តំណាង រាស្រ្ដអស់ ១៨នាក់ ។មូលហេតុអីបានជាបាត់បង់ តំណាង រាស្រ្ដអស់ ១៨នាក់ ?មូលហេតុដោយតំណាងរាស្រ្ដ រូប នោះ មិនបានបោះឆ្នោតលើកទី ១។ អត់បានបោះឆ្នោត លើកមុន ។គេកំណត់យ៉ាងដូច្នេះ។

សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើអ្នកណា មិនបានបោះ ឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ទេ គឺអ្នកនោះ គ្មាន សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យឡើយ។ សម្រាប់ ការបោះឆ្នោតទាំងអស់ដែលឥឡូវនេះ សម្ដេចក្រឡា ហោម ស ខេង, ឯកឧត្តម កើត រិទ្ធិ កំពុងធ្វើ បន្ទាប់ពី សម្ដេចចេញសារដើម្បីវាយឱ្យចំកញ្ចប់មាត់ ហើយវាយ ផ្ដាច់ព្រ័ត្រតែម្ដង។ គឺនៅត្រង់ថា បើអ្នកឯងមិនបាន បោះ ឆ្នោតថ្ងៃ ២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកឯងគ្មានសិទ្ធិ ឈរ ឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុម ប្រឹក្សា ឃុំ-សង្កាត់ តំណែងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី សម្រាប់តំណែងសមាជិកព្រឹទ្ធសភា និង តំណែងសមាជិករដ្ឋសភានៅឆ្នាំ ២០២៨។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា កម្ពុជា ក៏អាច ធ្វើបែបនេះទៅបានដោយយើងធ្វើការកែទម្រង់ឱ្យមានការ ទទួលខុសត្រូវចំពោះអ្នកដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ប្រសិនបើមិនបានទៅបោះឆ្នោតលើកទីមួយទេ ក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យបានដែរ ទាំង ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំង សមាជិក រដ្ឋសភា។

សម្តេចតេជោបញ្ជាក់ថា ធ្វើយ៉ាងនេះ គឺដើម្បីពង្រឹងការ ទទួល ខុសត្រូវរបស់មេដឹកនាំនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។បើខ្លួនមិនអាចបំពេញកាតព្វកិច្ចក្នុង ឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោត តើមាន ហេតុ ផល អ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេ បោះ ឆ្នោតឱ្យ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានស្នើ សុំ សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្ដេច ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គាំទ្រ និងសម្របសម្រួល ដល់ការធ្វើវិសោធនកម្មច្បាប់ទាំងឡាយដែលពាក់ព័ន្ធនឹងការបោះឆ្នោត។

សូមជម្រាបថា ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិតពីរម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner