ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៣៤៩,៩៩ក្រាម។ កេតាមីន (Ice) ស្មើ ១,០៨ក្រាម។ -អុិចស្តាសុី (mdma) ស្មើ ៤,៤៨ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១០អង្គភាព ៕ ដោយ ភារ៉ា និង ប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕