ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អរគុណជប៉ុន ដែលបានចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជាកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអរគុណដល់រាជរដ្ឋាភិបាល ក៏ដូច ប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាយូរមកហើយ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនធានធម្មជាតិជាដើម ។

ឯកឧត្តម Yuji Kumamaru បានបង្ហាញនូវការអបអរសាទរចំពោះភាពជោគជ័យយ៉ាងត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឯកឧត្តមបន្តថា ទោះបីជាលោកបានបញ្ចប់អាណត្តិជាឯកអគ្ររដ្ឋទូតនៅកម្ពុជាក៏ដោយ តែលោកក៏នៅតែបន្តជួយសម្របសម្រួល ដល់ប្រទេសកម្ពុជាលើវិស័យទេសចរណ៍ជាបន្តទៀត ។

ឯកឧត្តម Yuji Kumamaru ក៏បង្ហាញពីបំណងរបស់ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក ដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងមួយឆ្នាំប្រមាណ ៥ម៉ឺននាក់ ដែលមានការចាប់អារម្មណ៍បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានអរគុណ និងបន្តស្នើឱ្យ ឯកឧត្តម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA បានផ្អាកជើងហោះហើរ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើឱ្យជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។

ជាមួយគ្នានោះ ឯកឧត្តម Yuji Kumamaru ក៏បានទទួលយកនូវសំណើរបស់ឯកឧត្តម ថោង ខុន និងសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរជើងហោះហើយផ្សេងៗទៀតមកកម្ពុជាផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner