សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកពេលតវ៉ាថ្ងៃ ១៥សីហា

អត្ថបទដោយ៖
Kien Sereyvuth

  សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់នៅថ្ងៃនេះនូវការរក្សាគម្រោងតវ៉ារបស់ខ្លួនជាដដែល ប៉ុន្តែ គម្រោងតវ៉ា នោះនឹងមិនធ្វើនៅថ្ងៃទី១៥សីហាដែលបានកំណត់នោះឡើយ។ គួររំលឹកថា សមាគមគ្រូ បង្រៀន កម្ពុជាឯករាជ្យ បានដាក់ពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញដើម្បីរៀបចំ គម្រោងតវ៉ាប្រឆាំងមួយ នៅថ្ងៃទី ១៥សីហា នៅមុខ សាលាដំបូងរាជធានីភ្នំពេញដើម្បីការទាមទារចង់អោយដោះ លែងលោកកឹមសុខា និង ការលើកលែងទោស លោកសម រង្ស៊ី ក្រោមលេសថាដើម្បីកុំឲ្យបាត់បង់ពន្ធ អនុគ្រោះ EBA ប៉ុន្តែរដ្ឋបាលរាជ ធានីបានបដិសេធដោយការបញ្ជាក់ហេតុផលមកវិញថាគឹជាសកម្ម ភាពនោះបានប្រឆាំងនឹងសាលដីកាតុលា ការកំពូលនិងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។ នៅក្នុងសន្និសីទកាសែតរបស់ខ្លួនថ្ងៃទី៨សីហានេះ លោករ៉ុងឈុន ដែលជាទីប្រឹក្សា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថាជំហរនៃការប្រមូលផ្តុំគ្នាតវ៉ា នៅ តែបន្ត ប៉ុន្តែការជួបជុំគ្នាដែលបំរុង ធ្វើនៅថ្ងៃទី១៥សីហា នឹងត្រូវលើកពេលក្រោមការយកហេតុផលថា សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យជាប់បេស កកម្មការងារ។ លោករ៉ុងឈុន បានថ្លែងថាការកំណត់យកថ្ងៃណាមួយដើម្បី ធ្វើការតវ៉ាជំទាស់នោះ នៅមិនទាន់ដឹងនៅឡើយទេ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner