ថ្នាក់ដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធ ពង្រឹងបទបញ្ជាចាប់ខ្លួន សម រង្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ថ្នាក់ដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធនៃប្រទេសកម្ពុជា បានជួបគ្នានៅថ្ងៃទី៨សីហានេះ ក្នុងការពង្រឹងការអនុវត្តច្បាប់ដើម្បីការចាប់ខ្លួនទណ្ឌិតសមរង្ស៊ីដែលអួតអាងថានឹងវិលត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងយូរក្នុង ខែ កញ្ញាខាងមុខនេះ។ ទណ្ឌិតសមរង្ស៊ី គឺជាទណ្ឌិតម្នាក់ ដែលមានសាលដីកាយ៉ាងហោចចំនួន១៥ពីតុលាការនៅ ក្នុងការតាមចាប់ខ្លួនដើម្បីការផ្តន្ទាទោសតាមច្បាប់។
យោងតាមវ៉េបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួបនៃការពង្រឹងការអនុវត្តច្បាប់ នេះ បានប្រព្រឹត្តទៅ ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពសហប្រធាននាយឧត្តម សេនីយ៍វង្សពិសេន អគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាល ជាតិ។ មេបញ្ជាការកងទ័ពគ្រប់អង្គភាព រួមនឹងមេបញ្ជាការនគរបាលគ្រប់អង្គភាពតាម គោលដៅគ្រប់មុខព្រួញ ជើងគោក, ជើងទឹក និងជើ់ងអាកាស និងអភិបាលខេត្តដែលជាប់ពាក់ព័ន្ធ បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំនា ព្រឹកមិញនេះ ដើម្បីប្រតិបត្តិ ការអនុវត្តតាមដីការបស់តុលាការសម្រាប់ការចាប់ខ្លួនពួក ឧទ្ទាមទណ្ឌិតដែល នៅក្រៅច្បាប់។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner