នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី : ឯកឧត្តម  នាយឧត្តមសេនីយ៍  សៅ  សុខា  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស  និងជាប្រធានគណៈកម្មការ ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តរតនគិរី។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងចូលរួមពីអន្តរក្រសួង  ព្រមទាំងអង្គភាពពាក់ព័ន្ធក្នុងខេត្ត ។
 
ឯកឧត្តម  នាយឧត្តមសេនីយ៍  សៅ  សុខា មានប្រសាសន៍ថា ការប្រជុំលើកនេះសំខាន់ គឺស្តាប់របាយការណ៍ របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានធ្វើប្រតិបត្តិការ ជាមួយនឹងគណៈកម្មការ ក៏ដូចជា ស្ថានប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា នៅខេត្តរតនគិរីដែលបានលេចចេញជាលទ្ធផល ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។

ឯកឧត្តម ប្រសាសន៍ទៀតថា ក្រុមហ៊ុនដែលបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ ប៉ុន្តែធ្វើសកម្មភាពមិនស្របច្បាប់ ដែលនាំឲ្យមានបទល្មើសព្រៃឈើ ហើយបើតាម របាយការណ៍របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានបីចំនុចសំខាន់, ទី១៖ ទីតាំង ភូមិសាស្រ្ថ  កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថានមានចំនុចខ្លះមិនទាន់ឯកភាពគ្នា, ទី២៖ ពាក់ព័ន្ធនឹងការជ្រកក្រោមលេស ឬស្លាកសញ្ញា ក្នុងនោះមានភាពស្របច្បាប់របស់ក្រុមហ៊ុន កាប់ឈើកន្លែងផ្សេងអូសចូលក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្រប
ច្បាប់ ការបង្កើតរោងសន្និធិឈើជាច្រើន ដែលធ្វើឲ្យឈើនេះ ទៅមិនដល់គោលដៅដែលត្រូវទៅ យកឈ្មោះដីសម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាក សញ្ញាក្រសួងស្ថាប័នរបស់រដ្ឋដើម្បីជ្រកពួនគេចវេស, ទី៣៖ ការបង្កើតឲ្យមានភាពស្របច្បាប់ ការចេញឯកសារបំពានជាដើម។
 
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានគោរពរាយការណ៍ជូនថាក្នុងរយៈពេល ៦ខែ ឆ្នាំ ២០១៩ នេះ និងក្នុងអំឡុងពេលយុទ្ធនាការណ៍អនុវត្តតាមបទបញ្ជារបស់ប្រធាន គណៈកម្មាធិការជាតិ ក្រុមការងារអនុគណៈកម្មការបង្រ្កាប បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិខេត្តរតនគិរី បានធ្វើការចុះល្បាតចំនួន ៦១៩ លើក នៅតាម ឧទ្យានជាតិ តាមដែនជំរក សត្វព្រៃ និងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងនោះបានជួប ប្រទះបទល្មើសព្រៃឈើ ៥២ ករណី ការដាក់អន្ទាក់ចាប់សត្វព្រៃ ៤០ករណី និងការកាប់ រានដីព្រៃហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ ១៣ ករណី ការដឹកជញ្ជូនផលអនុផលព្រៃឈើ ៤៧ ករណី ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលនេះអនុគណៈកម្មការខេត្តបាន ចុះទប់ស្កាត់ និងបង្រ្កាបបានឈើអាចម្រុះគ្រប់ប្រភេទចំនួន ១.៨៧២ កំណាត់ ស្មើនិង ២៧០,៨៤៦ ម៉ែ្រតគូប ក្នុងនោះមានឈើប្រណិតចំនួន ២០៥ កំណាត់ ស្មើនិង ៦,០៤២ ម៉ែត្រគូប ឈើលេខ១ ចំនួន ១,៦៦៧ កំណាត់ ស្មើនិង ២៦៤,៨០៤ ម៉ែត្រគូប និងបានរឹប អូសមធ្យោបាយរួមមាន ៖ រថយន្ត និងរថយន្តកែច្នៃ ២៧ គ្រឿង គោយន្ត ៤ គ្រឿង ម៉ូតូ ១៥ គ្រឿង រណាយន្ត ៣២ គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង ក្នុងនោះក្រុមការងារអនុគណៈ កម្មការខេត្ត បានកសាងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ចំនួន ២២ ករណី បានធ្វើការពិន័យអន្តរកាលទៅលើការដឹកជញ្ជូនផលអនុផលព្រៃ ឈើដោយគ្មានការអនុញ្ញាត និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិលើមធ្យោបាយដឹក ជញ្ជូន និងការស្តារការខូចខាតធនធានធម្មជាតិ សរុបចំនួន ១៤ ករណី ។ ដោយឡែកបទល្មើស សត្វព្រៃក្រុមការងារបានធ្វើការដកហូតអន្ទាក់សត្វចំនួន២២៣ ខ្សែ អាវុធកែច្នៃចំនួន ១៥ ដើម កាំភ្លើងស្នប់ចំនួន ៨ ដើម ស្នែងសត្វខ្ទីងចំនួន ១ ក្បាលនិងឧបករណ៍ទាក់សត្វ ផ្សេងៗទៀតចំនួន ៤៨ ករណី ពស់ថ្លាន់ ២ ក្បាល ស្វា៣ ក្បាល ត្រូវបានលែងចូល ព្រៃវិញ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយអនុវត្តតាមបទបញ្ជាលេខ០១ នឹង លេខ ០២ បប ក្រុមការងារបានរឹបអូសវត្ថុតាងរួមមាន៖ ដឹងចំនួន ១២ ពូថោចំនួន ១ រណាយន្តចំនួន ៣៥ គ្រឿង ត្រាក់ទ័រចំនួន ៣ គ្រឿង ។ ការកាប់រានដីព្រៃ និងការហ៊ុមព័ទ្ធដីព្រៃ យកធ្វើជាកម្មសិទ្ធសរុបមាន ២៩ កន្លែង មានទំហំ ១.៤៩៨,៤៤ ហិកតា ចុះរុករើខ្ទម ៤ ខ្នង ស្មើ ៤ គ្រួសារ  ក្នុងនោះដែលក្នុងការងារអនុគណៈកម្មការខេត្តបានកសាងបញ្ជូន សំណុំរឿងទៅសាលាដំបូងចំនួន ៤ ករណី មានទំហំផ្ទៃដី ៣៦១,១ ហិកតា និងបន្ត ស្រាវជ្រាវដើម្បីបញ្ជូនសំណុំរឿងចំនួន ១២ ករណីបន្ថែមទៀត ៕ដោយ គតិ យុត្ត

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner