ឯកឧត្តម ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់មេបញ្ជាការយោធាខេត្តព្រះសីហបនុ ដែលទើបទទួលភារកិច្ចថ្មី ត្រូវអនុវត្តនូវតួនាទី របស់ខ្លួនឲ្យបានល្អ ត្រូវគោរស្រឡាញ់ នាយ ពលទាហានថ្នាក់ក្រោមខ្លួន ឲ្យដូចជាបងប្អូនកូនចៅរបស់ខ្លួន និងគិតគូរប្រយោជន៍ជាតិជាធំ

អត្ថបទដោយ៖
Kien Sereyvuth

ការណែនាំ ក្រើនរំលឹកនេះ ធ្វើឡើងក្នុងពិធីប្រកាសមុខតំណែងលោកវរសេនីយ៍ឯក នូវ សំអុល ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជំនួសលោក ឧត្តមសេនីយ៍ទោ សាវិន វិបុល  ត្រូវបានផ្តល់តួនាទីថ្មីជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី៨  ខែសីហា ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរផងដែរ ចំពោះស្មារតីខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់តំបន់ប្រតិបត្តិការខេត្ត ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងអង្គភាពចំណុះសម្រេចបានគួរឲ្យកត់សម្គាល់ ដោយអនុវត្តស្របនឹងបទបញ្ជា បញ្ជាការដ្ឋានកងទ័ពជើង     គោក។
ឯកឧត្តម ក៏បានជម្រុញដល់កងកម្លាំងត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត គ្រប់បណ្តាជំនាញ ត្រូវរួមសាមគ្គីភាពគ្នាឱ្យបានល្អ ក៏ដូចជាបន្តចូលរួមសហការថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងលើកកម្ពស់ការងារហ្វឹកហ្វឺបណ្តុះបណ្តាលជំនាញផ្សេងៗ យកចិត្តទុកដាក់បង្កើនការងារអប់រំចិត្តសាស្ត្រដល់កងទ័ពជាប្រចាំ ផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តិនានា និងត្រូវគោរពលក្ខ    ន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ឲ្យបានល្អ ពង្រឹងប្រៀបការពារជាតិ បានរឹងមាំ និងរក្សាមានទំនាក់ទំនងប្រពៃណីដ៏ល្អជាមួយបណ្តាប្រទេសជិតខាង៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner