កំណើនប្រជាជនអូស្ត្រាលីកើនឡើង ២៦.៣លាននាក់ នៅចុងខែធ្នូ ឆ្នាំ២០២២
កង់បេរ៉ា៖ ចំនួនប្រជាជនរបស់ប្រទេសអូស្ត្រាលីបានកើនឡើងប្រហែល ២៦.៣លាននាក់នៅចុងខែធ្នូ ឆ្នាំ២០២២ តួលេខនេះមានកំណើន ៤៩៦,៨០០នាក់ បើធៀបនឹងឆ្នាំមុន។
ទិន្នន័យដែលបានចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី (ABS) បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសអូស្ត្រាលីបានកើនឡើងប្រមាណ ២៦.៣លាននាក់ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ តួលេខនេះមានកំណើន ៤៩៦,៨០០នាក់ បើធៀបនឹងឆ្នាំមុន។
អត្រាកំណើនប្រជាជនអូស្រ្តាលីប្រចាំឆ្នាំមានចំនួន ១.៩ភាគរយ តួលេខនេះហក់ឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ ជំរុញដោយការធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលី។ លោក Beidar Cho ដែលជាប្រធានផ្នែកប្រជាសាស្រ្តរបស់ការិយាល័យស្ថិតិអូស្ត្រាលី (ABS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងើបឡើងវិញនៃការមកដល់របស់និស្សិតអន្តរជាតិ កំពុងជំរុញការធ្វើចំណាកស្រុកសុទ្ធពីបរទេស ឆ្ពោះទៅកាន់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ខណៈការចាកចេញពីប្រទេសអូស្រ្តាលី គឺយឺតជាងកម្រិតក្នុងទសវត្សរ៍កន្លងមក។
ចំណែកអត្រាកំណើតមានចំនួន ១០៩,៨០០នាក់ក្នុងឆ្នាំ២០២២ តួលេខនេះធ្លាក់ចុះស្ទើរតែ១ភាគ៤បើធៀបនឹងឆ្នាំ២០២១ ជាមួយនឹងការស្លាប់កើនឡើង១១.១ភាគរយ។ បើតាមការិយាល័យស្ថិតិអូស្ត្រាលី (ABS) ការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាអ្នករួមចំណែកដ៏សំខាន់ដល់ការកើនឡើងចំនួនអ្នកស្លាប់ និងការថយចុះនៃការកើនឡើងអត្រាកំណើតនៅក្នុងឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា