អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍អង្គភាព៧១១ នៃកងពលតូច៧០ មុននឹងជូនដំណើរវិលត្រឡប់ទៅកាន់អង្គភាពវិញ

អត្ថបទដោយ៖
Kien Sereyvuth

ថវិកាប្រមាណជិត៣,០០០ដុល្លារអាម៉េរិក ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរនាំយកទៅប្រគល់ជូនដល់កងកម្លាំងអន្តរាគមន៍អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលបានចុះមកបំពេញបេសកកម្មក្នុងការជួយសង្គ្រោះបុរសម្នាក់ ដែលធ្លាក់កៀបជាប់ក្នុងរូងភ្នំមួយ ដែលជាទីកន្លែងដែលបុរសនោះទៅកើបអាចម៍ប្រចៀវជាប្រចាំ ដើម្បីយកមកដោះស្រាយនូវជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

ដោយជាប់អស់រយៈពេល០៤ថ្ងៃ០៣យប់ កាលពីថ្ងៃទី០៤សីហាមកម៉្លេះ ហើយត្រូវបានជួយសង្គ្រោះពីអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងថ្នាក់ស្រុកថ្នាក់ខេត្ត និងអង្គភាពឈរជើងក្នុងស្រុក ជាពិសេសពីកម្លាំងអន្តរាគមន៍ពិសេស ពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ និងក្រោមបទបញ្ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវត្តមានបញ្ជាផ្ទាល់ពីឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងនោះ បានជួយអន្តរាគមន៍ជួយបុសនោះ បានរួចផុតពីគ្រោះថ្នាក់ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី០៧សីហាម្សិលមិញនេះ។

ក្នុងការសាសួរសុខទុក្ខដល់កងកម្លាំងអន្តរាគមន៍ខាងលើនេះ កាលព្រឹកថ្ងៃទី៨សីហានេះ ឯកឧត្តម ងួន រតនៈ បានថ្លែងការកោតសរសើរ និងសម្តែងនូវការអរគុណជាអនេក ចំពោះវីរភាពបងប្អូននៃកងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការជួយសង្គ្រោះបុរសដែលកៀបជាប់នឹងថ្មភ្នំ ក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឲ្យបានរួចផុតពីការបាត់បង់ជីវិត ជាមួយនឹងការអបអរសាទរពីប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ។

តាមរយៈការសម្តែងនូវការអរគុណផងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្តល់ថវិកាប្រមាណជិត៣,០០០ដុល្លារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការ និងកងកម្លាំងអន្តរាគមន៍ ដែលបានហត់នឿយនូវក្នុងការបំពេញភារកិច្ចកាលពីថ្ងៃទី៧សីហា ក្នុងប្រតិបត្តិការជួយស ង្គ្រោះ។ ដោយឡែកក្នុងនោះ ឯកឧត្តមឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ក៏បានផ្តល់ថវិកាក្នុងម្នាក់ៗ១០០ដុល្លារ និងមេបញ្ជាការរងថវិកា២០០ដុល្លារ បន្ថែមពីលើផងដែរ៕ធ.ដ

ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner