មនុស្សរាប់សិបនាក់នៅឥណ្ឌា ស្លាប់ដោយសាររលកកម្ដៅ ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ
ញូវដែលី៖ ក្រុម មន្ត្រី ឥណ្ឌា បាន និយាយ កាល ពី ថ្ងៃ សៅរ៍ ថា មនុស្ស យ៉ាង ហោច ណាស់ ៣៤ នាក់ បាន ស្លាប់ ក្នុង រយៈពេ ល ២ ថ្ងៃ ចុង ក្រោយ ដោយ សារ តែ រលក កម្ដៅ ដែល កំពុង វាយ ប្រហារ រដ្ឋ Uttar Pradesh នា ភាគ ខាង ជើងនៃ ប្រ ទេស ដែល ជំរុញ ឱ្យ ក្រុម គ្រូពេទ្យ ណែនាំ ប្រជាជន ចាស់ ជាង ៦០ ឆ្នាំ ស្នាក់ នៅ ក្នុង ផ្ទះ នៅ ពេល ថ្ងៃ ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
មន្រ្តីថា អ្នក ស្លាប់ ទាំង អស់ សុទ្ធ តែ មាន អាយុ លើស ពី ៦០ ឆ្នាំ និង មាន បញ្ហា សុខភាព ស្រាប់ ដែល កាន់ តែ ធ្ងន់ធ្ងរ ទៅ ៗ ដោយ សារ តែ រលក កម្ដៅ ។ អ្នក ស្លាប់ រស់ នៅ ក្នុង ស្រុក Ballia ដែល មាន ចម្ងាយ ប្រហែល ៣០០ គីឡូម៉ែត្រ ភាគ អាគ្នេយ៍ នៃ ទីក្រុង Lucknow ដែល ជា ទីក្រុង រដ្ឋ Uttar Pradesh។
ប្រធាន ផ្នែក វេជ្ជសាស្ត្រ របស់ ក្រុង Ballia លោក Jayant Kumar បាន និយាយប្រាប់ AP ថា នៅ ថ្ងៃ ព្រ ហស្បតិ៍ មាន អ្នក ស្លាប់ ចំនួន ២៣ នាក់ និង ថ្ងៃ សុក្រ មាន ១១ នាក់ ដោយ អ្នក ទាំង នោះ មាន ជំងឺ ប្រចាំកាយ រួច ស្រាប់ ទៅ ហើយ ។ លោក គូស បញ្ជាក់ ថា ភាគ ច្រើន នៃ អ្នក ស្លាប់ គឺ ដោយ សារ តែ ការ គាំង បេះដូង ដាច់ ស រសៃ ឈាម ខួរ ក្បាល និង រាគ ធ្ងន់ ធ្ងរ ។
បើ តាម ទិន្នន័យ របស់ នាយកដ្ឋាន ឧតុនិយម របស់ ប្រទេស ឥណ្ឌា សីតុណ្ហភាព អតិបរិមា នៅ ស្រុក Ballia បា ន ឡើង ដល់ ៤២,២ អង្សាសេ នៅ ថ្ងៃ សុក្រ ដែល ខ្ពស់ ជាង សីតុណ្ហភាព ធម្មតា ៤,៧ អង្សាសេ ។ ជា ធម្មតា រដូ វ ក្តៅ នៅ ឥណ្ឌា តែង បណ្តាល ឱ្យ មាន ការ ដាច់ ចរន្ត អគ្គិសនី នៅ ទូទាំង រដ្ឋ ធ្វើ ឱ្យ មនុស្ស គ្មាន ទឹក កង្ហារ និង ម៉ា ស៊ីនត្រជាក់ ប្រើ ប្រាស់ ។
អភិបាល រដ្ឋ Uttar Pradesh លោក Yogi Adityanath បាន និយាយ ថា រដ្ឋាភិបាល កំពុង ចាត់ វិធានការ ចាំ បាច់ ទាំង អស់ ដើម្បី ធានា ការ ផ្គត់ ផ្គង់ ថាមពល ក្នុង រដ្ឋ ហើយ ជំរុញ ឲ្យ ប្រជាពល រដ្ឋ ចូ ល រួម សហការ ជាមួយ រដ្ឋាភិបាល និង ប្រើ ប្រាស់ អគ្គិសនី ដោយ សន្សំ សំចៃ ។
គួរ រំឭក ថា ឥណ្ឌា តែង តែ ជួប នូវ រលក កម្ដៅនៅ ខែ នៃ រដូវ ក្តៅ សំខាន់ ៗ រួម មាន ខែ មេសា ឧសភា និង មិថុនា មុន ពេល ភ្លៀង មូសុង នាំ យក សីតុណ្ហភាព ត្រជាក់ ចូល ខណៈ សីតុណ្ហភាព របស់ ពិភព លោក កាន់ តែ ក្ដៅ ឡើ ង ៗ ក្នុង ទសវត្សរ៍ កន្លង ទៅ ដែល រួម ចំណែក ដោយ សារ តែ ការ ប្រែ ប្រួល អាកាស ធាតុ ៕ ប្រែសម្រួល៖ ហួន ឌីណា