ក្រុមសកម្មប្រយុទ្ធវាយប្រហារ លើសាលារៀនមួយកន្លែង នៅអ៊ូហ្គង់ដា ដោយសម្លាប់មនុស្សជិត ៤០នាក់ និងចាប់ពង្រត់អ្នកផ្សេងទៀត

អ៊ូហ្គង់ដា៖ ក្រុម យោធា អ៊ូហ្គង់ដា បាន និយាយ កាល ពី ថ្ងៃ សៅរ៍ ថា ក្រុម សកម្ម ប្រយុទ្ធ ដែល មាន ទំនាក់ ទំនង ជាមួយ រដ្ឋ អ៊ីស្លា ម បាន សម្លាប់ មនុស្ស ៣៧ នាក់ និង ចាប់ ពង្រត់ មនុស្ស ៦ នាក់ ផ្សេង ទៀត ក្នុង ការ វាយ ប្រហារដោយ បា ញ់ ប្រហារ និងដុត អន្តេវាសិកដ្ឋាន នៅ សាលា រៀន មួយ កន្លែង ស្ថិត នា ភាគ ខាង លិច ប្រទេស ដែល ស្ថិត នៅ ក្បែរ ព្រំដែន ជាមួយ សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។

អ្នក នាំ ពាក្យ ក្រសួងការពារជាតិ អ៊ូហ្គង់ដា លោក Felix Kulayigye បាន និយាយ លើ បណ្ដាញ សង្គម ធ្វីតធឺ ក្រោយ ការ វាយ ប្រហារ ថា យោធា អ៊ូហ្គង់ដា បាន រក ឃើញ សាក សព ជន រង គ្រោះ ជា ច្រើន នាក់ នៅ ពេល ចុះ ទៅ ដល់ អនុវិទ្យាល័យ Lhubirira ដែល ជា សាលារៀន កើត ហេតុ នៅ ក្រុង Mpondwe ។
លោក បន្ត ថា ៖ « កង កម្លាំង របស់ យើង កំពុង តាម ប្រមាញ់ក្រុម សកម្មប្រយុទ្ធ ដើម្បី ជួយ សង្គ្រោះ អ្នក ដែល ត្រូវ គេ ចាប់ យក ទៅ » ។
បើ តាម រ៉យទ័រ អ្នក នាំ ពាក្យ ប៉ូលិស អ៊ូហ្គង់ដា បាន និយាយ ថា ក្រុម សកម្មប្រយុទ្ធ ដែល ជា កង កម្លាំង មក ពី ក្រុម ឧទ្ទាម សម្ព័ន្ធ មិត្ត ប្រជាធិបតេយ្យ (ADF) ប្រហែល ៥ នាក់ បាន រត់ ឆ្ពោះ ទៅ ឧទ្យានជាតិ Virunga ដែល ស្ថិត នៅ ភាគ ខាង កើត នៃ ប្រទេស កុងហ្គោ បន្ទាប់ ពី ការ វាយ ប្រហារ ។ ការ វាយ ប្រហារ ដដែល ក៏ ធ្វើ ឱ្យ មនុ ស្ស ប្រមាណ ៨ នាក់ រង របួស ធ្ងន់ ហើយ បញ្ជូន ទៅ សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ផង ដែរ ។
យ៉ាង ណា មិញ មាន ប្រព័ន្ធ ផ្សព្វ ផ្សាយ ក្នុង ស្រុក អ៊ូហ្គង់ដា ខ្លះ ផ្សាយ ថា អ្នក ស្លាប់ មាន ចំនួន ៤១ នាក់ ខណៈសារព័ត៌មាន រដ្ឋ New Vision ផ្សាយ ថា មាន ៤២ នាក់ ដោយ ក្នុង នោះ មាន ៣៩ នាក់ គឺ ជា សិស្ស សាលា ។ ទោះ បី ជា យ៉ាង ណា ក៏ ដោយ អ្នក នាំ ពាក្យ ក្រសួងការពារ ជាតិ ឬ ប៉ូលិស អ៊ូហ្គង់ដា មិន បាន បញ្ជាក់ ថា មាន សិ ស្ស ប៉ុន្មាន នាក់ ត្រូវ បាន សម្លាប់ ឬ ព័ត៌មាន លម្អិត បន្ថែម ពី ពួកគេ នោះ ទេ ខណៈ លោក Joe Walusimbi ដែល ជា មន្ត្រី តំណាង ឱ្យ ប្រធានាធិបតី អ៊ូហ្គង់ដា លោក Yoweri Museveni បាន ប្រាប់ ទីភ្នាក់ងារ សារព័ ត៌មា ន Associated Press នៅ ថ្ងៃ សៅរ៍ ថា មាន ការ បញ្ជាក់ ថា ជន រង គ្រោះ ស្លាប់ ទាំង អស់ គឺ ជា សិស្ស ហើយ « សាកសព ខ្លះ បាន ឆេះ ខ្ទេច ដែល មិន អាច ឱ្យ គេ កំណត់ អត្ត សញ្ញាណ បាន »។
គួរ បញ្ជាក់ ថា ក្រុម ឧទ្ទាម ADF បាន ធ្វើ ការ បះ បោរ ប្រឆាំង នឹង លោក ប្រធានាធិបតី Museveni ចាប់ តាំង ពី ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៩០ ដោយ ដាក់ គោលដៅ វាយ ប្រហារ លើ ជន ស៊ីវិល និង យោធា ទាំង នៅ អ៊ូហ្គង់ដា និង កុងហ្គោ ។ កាល ពី ខែ មេសា   ADF បាន វាយ ប្រហារ លើ ភូមិ មួយ នៅ ភាគ ខាង កើត នៃ ប្រទេស កុងហ្គោ ដោយ បាន សម្លាប់ មនុស្ស យ៉ាង តិច ២០ នាក់ ៕
ប្រែសម្រួល:ហួន ឌីណា

ads banner