ក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យជប៉ុន ប្រកាសផ្ដល់ការវះកាត់ និងពិនិត្យព្យាបាលជំងឺកុមារទូទៅដោយឥតគិតថ្លៃ
ក្រចេះ៖ រដ្ឋបាលខេត្តក្រចះ បានប្រកាសដល់ប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតាអាណាព្យាបាលកុមារទាំងអស់ថា ក្រុ មគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យជំ នាញ មកពីប្រទេសជប៉ុន នឹងចុះពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ។
តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តក្រ ចះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ចុះថ្ងៃទី១៦ ខែមិថុនា បានឱ្យដឹងថា ការចុះពិនិត្យព្យាបាល និងវះកាត់នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
កុមារ ដែលមានបញ្ហាដូចជា ការវះកាត់បញ្ហា អវៈយវៈពីកំណើត, ពិការដោយរលាក និងរបួស, ដុំពក, មាត់ក្រអូមឆែប, ជើងខ្វេរ, ការពិនិត្យព្យាបាលជំងឺកុមារទូទៅ និងត្រចៀកបំពង់កជាដើម នឹងទទួលបានការវះកាត់និងព្យាបាល។
អាស្រ័យហេតុនេះ មាតា បិតា និងអាណាព្យា បាល អញ្ជើញនាំកូនចៅ មកទទួលសវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា។
កញ្ញា វ៉ា អានណា មន្ត្រីសម្របសម្រួលនៃអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) បានប្រាប់ ឱ្យដឹងនៅថ្ងៃទី ១៨ ខែមិថុនា ថា សម្រាប់ការវះកាត់ និងការពិនិត្យព្យាបាល នៅពេល ខាងមុខនេះ ក្រុមគ្រូពេទ្យនឹងធ្វើការវះកាត់ទៅ លើកុមារអាយុក្រោម ១៥ឆ្នាំ។
កញ្ញាបានឱ្យដឹងទៀតថា ការវះកាត់នេះ មិនមែនសំដៅសម្រាប់តែកុមារដែលកំពុងតែរស់នៅក្នុងខេត្តក្រចះនោះទេ ដែលអាចទទួលការវះកាត់បាន ប៉ុន្តែ កុមារដែលរស់នៅខេត្តផ្សេងៗទៀត អាណាព្យាបាលក៏អា ចនាំកុមារដែលមានបញ្ហាទាំងនោះ មកធ្វើការវះកាត់ និងព្យាបាលបានដូចគ្នាដែរ។
ក្នុងករណីខ្លះមិនប្រាកដថាកុមារសុទ្ធតែអាចទទួលបានការវះកាត់បាននោះទេ ពីព្រោះមានកុមារខ្លះគ្រប់អាយុ តែ មិនទាន់គ្រប់គីឡូ ក្រុមគ្រូពេទ្យក៏ មិនអាចធ្វើការវះកាត់ឱ្យ បានដែរ ប៉ុន្តែបើទោះបីជាពួកគាត់មិនអាចទទួលបានការវះកាត់ ពួកគាត់ក៏បានទទួលការពិគ្រោះជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសដែលមកពីប្រ ទេសជប៉ុនបាន ។ នេះបើតាម កញ្ញា វ៉ាអានណា ។
កញ្ញា វ៉ា អានណា បានប្រាប់ ថា ៖ «កុមារដែលអញ្ជើញមក មានខ្លះអាចនឹងមិនទាន់គ្រប់គីឡូ ឬក៏ អាចមានសារធាតុអ្វីមួយក្នុងខ្លួន ដែលមិនអាចទទួលបានការវះកាត់ ក្នុងអំឡុងពេលហ្នឹងបាន ដូច្នេះដើម្បីចៀ ស វាងកុំឱ្យគាត់ខកចិត្ត យើងបានត្រៀមទុក និងរៀបចំឱ្យគាត់អាចទទួលបានការពិគ្រោះយោបល់ជាមួយនឹ ងគ្រូពេទ្យ បើទោះបីជាគាត់មិនបានវះកាត់នៅថ្ងៃហ្នឹងក៏ដោយ»។
បន្ថែមពីនេះ មន្ត្រីសម្របសម្រួលនៃ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) រូបនេះ ក៏បានប្រាប់ដែរថា ទាំងនេះជាផែនការដែលក្រុមការងាររបស់អង្គការ FIR ជាអ្នករៀបចំ ដើម្បីចៀសវាងក្រុមអា ណាព្យាបាលដែលពួកគាត់មកពីតំបន់ឆ្ងាយហើយត្រូវខកចិត្ត ដោយសារតែកូនៗរបស់ពួកគាត់មិនអាចទ ទួលបានការវះកាត់បាន៕ ដោយ៖ ជា សុខនី