ធនាគារជាតិនៃកម្ពុជាគ្រោងនឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធីដើ ម្បីភ្ជា ប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាមនេះ ត្រូវបានលើកឡើង ឱ្យដឹងពី លោកជំទាវ ជា សេរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បន្ទាប់ពីភ្ជាប់ការទូទាត់ជាមួយថៃបានជោគ ជ័យ ហើយបន្ទាប់មកកម្ពុជានឹងពង្រីកកា រទូទាត់ប្រាក់រៀលទៅប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀត។
នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែមិថុនា លោកជំទាវ ជា សិរី បាន បញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀ ល មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ចជាតិ រក្សាស្ថិរភា ពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ក៏ដូចជាជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិ។
លោកជំទាវបាន ថ្លែងថា ៖ «ធនាគារជាតិនៃកម្ពុជា នឹងភ្ជាប់ការទូទាតប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀ តណាមបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យលើការភ្ជាប់ការទូទាត់ជាមួយប្រទេសថៃកាលពីកន្លងទៅថ្មីៗ។ ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយប្រទេសទាំងពីរនេះនឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកជំទាវបានបន្តថា ៖ «ក្រោយពី គម្រោងនេះត្រូវបានដាក់ឲ្យដំណើរការ ប្រជាជនកម្ពុជាដែលមានគណនីបាគងអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសទាំងពីរ តែទាមទារឲ្យមានគណនីជាប្រាក់រៀល ហើយប្រជាជននៃប្រទេសទាំងពីរក៏អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មជាប្រាក់រៀលបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាដូចគ្នាផងដែរ»។
លោកជំទាវបានបន្ថែមឱ្យដឹងដែរថា ក្រៅពីប្រទេសទាំងបីនេះ កម្ពុជាក៏មានគម្រោងពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀតផងដែរ។ គោលបំណងនៃការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយបណ្តាប្រ ទេសក្នុងតំបន់អាស៊ាននេះ គឺដើម្បីលើកតម្លៃ និងពង្រីកការចាយប្រាក់រៀលរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូ ចជាដើម្បីបង្កភាពងាយស្រួលក្នុងការទូទាត់សម្រាប់ប្រជាជនកម្ពុជាពេលធ្វើដំណើរកម្សាន្តនៅប្រទេសទាំងនោះ។
លោកជំទាវបានគូសបញ្ជាក់ទៀតថា ការប្រើប្រាស់រូបិយបណ្ណជាតិមិនត្រឹមតែ ដើម្បីរក្សាអធិបតេយ្យជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ជាពិសេសជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិឲ្យស្ថិតក្នុងស្ថានភាពប្រសើរមួយ។
បើតាម លោកជំទាវ ជា សិរី ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យងាកពីប្រាក់ដុល្លារមកពឹងផ្អែកលើប្រាក់រៀល គឺវាទាមទារឲ្យមានការចូ លរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងប្រជាពលរដ្ឋកម្ពុជាទទៅ។ យ៉ាងណាមិញ កា រជំរុញការប្រើប្រាស់ប្រាក់ឲ្យកាន់តែទូលំទូលាយ គឺមិនមែនតែយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិកចេញពី កម្ពុជាតែមួយពព្រិចភ្នែកនោះទេ គឺទាមទារឲ្យប្រជាជនកម្ពុជាមានស្មារតីក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំដើម្បីសម្រេចគោ លដៅ ទោះបីជាត្រូវការពេលវេលាយូរបន្តិចក្តី។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី ១៨ ខែមិថុនាថា ការដាក់ឱ្យដំណើរការQ R ស្កេន រវាងថៃ និងកម្ពុជា បានដំណើរការទៅដោយជោគជ័យ ទាំងនៅថៃ និង នៅកម្ពុជា ដោយបានសម្រួលយ៉ាងច្រើនដល់ប្រជាជនទាំងពីរ មិនចាំប្តូររូបិយបណ្ណនៃប្រទេសទាំងពីរឡើយ នៅពេលទៅដល់ថៃ ឬ ពលរដ្ឋថៃមកកម្ពុជា ។
លោកបានគូសបញ្ជាក់ថា ៖ « សម្រាប់ធនាគារ អេស៊ីលីដា Crossing Border Payment គឺសម្រាប់សម្រួលដល់ការទូទាត់ឆ្ល ងដែន ដោយអតិថិជន អេស៊ីលីដា អាចចាយលុយជាប្រាក់រៀលនៅប្រទេសថៃតែម្តង ដោយមិនបាច់ប្តូរប្រាក់ឡើយ ខណៈដែ លខាងថៃមកកម្ពុជា ក៏ដូចគ្នាដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការនាំរូបិយបណ្ណរៀលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ»។
លោក អ៊ិន ចាន់នី បានបន្ថែមថា Crossing Border Payment នេះ មាន ភាពចាំបាច់ណាស់ មិនត្រឹមតែនៅប្រទេសថៃនោះទេ ប៉ុន្តែនឹងមានការពង្រីកបន្ថែមទៅកាន់ប្រទេសឡាវ និងវៀតណាម នាពេលខាងមុខបន្ថែមទៀត ដើម្បីសម្រួលដល់ភ្ញៀវទេ សចរ ពាណិជ្ជករ និងធុរជន ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបានបោះពុម្ព ប្រាក់រៀលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនលើកដំបូងនៅឆ្នាំ១៩៥៥ ដោយព្រះបាទសម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ ដើម្បីបង្ហាញពីអធិបតេយ្យភាព និងឯករាជ្យជាតិ។ នៅគ្រានោះ សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍនិងរីក ចម្រើនស្ទើរគ្រប់វិស័យ ហើយប្រាក់រៀលរបស់កម្ពុជាទទួលបានទំនុកចិត្ត និ ងប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
ក្រោយមក កម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អគារធនាគារជាតិនៃកម្ពុជាត្រូវបានកម្ទេច ហើយប្រាក់រៀល ត្រូវ បានលុបបំបាត់ពីក្នុងចរាចរណ៍ក្រោមទស្សនៈលុយធ្វើឲ្យមានការបែងចែកវណ្ណៈ ដែលធ្វើឲ្យប្រជាជនបាត់ជំនឿទុកចិត្តទាំងស្រុងលើលុយរៀល។ ក្រោយឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះ រាជរដ្ឋាភិបាលក៏បានសាងសង់អគារធនាគារជាតិឡើងវិញ និងបានបោះពុម្ពប្រាក់រៀលឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០៕ ដោយ៖ វណ្ណ សុជាតា