អ្នកប្រើប្រាស់ប្រព័ន្ធ Android បាត់បង់ប្រាក់សន្សំ CPF ប្រមាណ ១០ម៉ឺនដុល្លារសិង្ហបុរី ដោយសារតែប្រព័ន្ធបោកប្រាស់ក្នុងបណ្ដាញសង្គម
សិង្ហបុរី៖ អ្នកប្រើប្រាស់ឧបករណ៍ដំណើរការដោយប្រព័ន្ធ Android ថ្មីៗនេះបានបាត់បង់ប្រាក់យ៉ាងហោចណាស់ ៩៩ ៨០០ ដុល្លារសិង្ហបុរី ឬស្មើនឹង ៧៤ ៤០០ ដុល្លារអាម៉េរិក ចេញពីគណនីសន្សំនៃមូលនិធិផ្ដល់សេវាក ម្មកណ្ដាល ឬ CPF នៅក្នុងខែមិថុនាឆ្នាំនេះ ដោយសារតែករណីបោកប្រាស់តាមរយៈមេរោគក្នុងបណ្ដាញសង្គម។
នៅក្នុងសារព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ថា ក្រុមប៉ូលិសបានកត់សម្គាល់ថា មានករណីប្រ ភេទនេះយ៉ាងតិចណាស់ពីរដែលបានរាយការណ៏នៅក្នុងខែនេះ។
មន្រ្តី ប៉ូលិសបាន លើកឡើងថា ៖ «ខាងប៉ូលិស សូមជូនដំណឹងដល់សាធារណជនដែលប្រើប្រាស់ឧ បករណ៍ដំណើរការដោយប្រព័ន្ធ Android អំពីការលេចឡើងនៃការបោកប្រាស់តាមរយៈមេរោគដែលបណ្តាលឱ្យ មានការបាត់បង់ប្រាក់ពីគណនី CPF របស់ជនរងគ្រោះក៏ដូចជាគណនីធនាគារ»។
បើតាមក្រុមប៉ូលិស ជនរងគ្រោះត្រូវបានក្លែងបន្លំតាមរយៈការផ្សាយពាណិជ្ជកម្មទិញទំនិញនៅក្នុងប្រអប់សា រនៃបណ្ដាញសង្គមមួយចំនួនរួមមានប្រព័ន្ធហ្វេសប៊ុកជាដើម។
បន្ទាប់ពីគេផ្ញើសារតាម Facebook ឬ WhatsAppហើយ ជនរងគ្រោះនឹងទទួលបានអាសយដ្ឋានវេបផ្សា យមួយ (URL) ដើម្បីដំឡើង Android Package Kit (APK) ក្នុងការទិញទំនិញនិងទូទាត់ប្រាក់។ គួរបញ្ជាក់ថា APK គឺជាមាតិកាដែលត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងប្រព័ន្ធ Android ផ្ទាល់តែម្ដង។
ប៉ូលិសបន្ថែមថា ៖ «ជនរងគ្រោះដែល មិនបាន បង្ហាញអត្តសញ្ញាណ ម្នាក់រៀបរាប់ថា កម្មវិធីដែលគេទទួលបា ននោះមានមេរោគ ដែលអនុញ្ញាតឱ្យជនបោកប្រាស់អាចចូលប្រើប្រាស់ឧបករណ៍របស់ជនរងគ្រោះពីច ម្ងាយ និងលួចពាក្យសម្ងាត់ តួយ៉ាងលេខសម្ងាត់ Singpass passcode ដែលផ្ទុកនៅក្នុងឧបករណ៍»។
ប្រភពដដែលថា ថែ មលើនេះ ជនបោកប្រាស់ក៏អាចទូរសព្ទទៅជនរងគ្រោះដើម្បីសួររកលេខកូដសម្ងាត់ Singpass របស់ពួកគេ ដើម្បីបង្កើតគណនីមួយទៀតនៅលើកម្មវិធីផងដែរ។
សមត្ថកិច្ចបានបន្តថា បន្ទាប់មកជនរងគ្រោះនឹងត្រូវបានភ្ជាប់ទៅកាន់គេហទំព័រកម្មវិធីធនាគារក្លែងក្លាយ ដើម្បីបញ្ចូលសេចក្ដីលម្អិតអំពីគណនីធនាគាររបស់ពួកគេក្នុងការទូទាត់ប្រាក់ ហើយមេរោគទាំងនោះក៏អា ចកំណត់យករាល់សេចក្ដីលម្អិត និងចាប់យកព័ត៌មានសម្ងាត់របស់ជនរងគ្រោះបានយ៉ាងងាយស្រួល។
មួយវិញទៀត ជនបោកប្រាស់ក៏អាចចូលប្រើគណនី CPF របស់ជនរងគ្រោះពីចម្ងាយ ដោយប្រើលេខកូដសម្ងាត់ Singpass ដែលបានលួច ហើយស្នើសុំដកប្រាក់ចេញពីគណនី CPF របស់ជនរងគ្រោះតាមរយៈសេវាកម្ម PayNow ។
ប៉ូលិសបន្តថា ៖ «នៅពេលដែលមូលនិធិ CPF ត្រូវបានបញ្ចូលទៅក្នុងគណនីធនាគាររបស់ជនរងគ្រោះ អ្នកបោកប្រាស់នឹងចូលទៅកាន់កម្មវិធីធនាគាររបស់ជនរងគ្រោះ ហើយផ្ទេរប្រាក់ចេញពី CPF តាមរយៈ PayNow» ។
ចំណែកភាគីជនរងគ្រោះបានត្រឹមដឹងថា ពួកគេត្រូវបានបាត់បង់ប្រាក់ បន្ទាប់ពីបានរកឃើញប្រតិបត្តិការដកប្រាក់ដែលគ្មានការអនុញ្ញាតនៅក្នុងគណនីធនាគាររបស់ពួកគេប៉ុណ្ណោះ។
ប៉ូលីសក៏ចង់រំលឹកសាធារណជនអំពីគ្រោះថ្នាក់នៃការទាញយកកម្មវិធីពីភាគីទីបី ឬគេហទំព័រណាគួរឱ្យ សង្ស័យ ដែលអាចនាំឱ្យមេរោគអាចជ្រៀតចូលទៅក្នុងទូរសព្ទដៃ កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀ ត។ នេះជាអ្វីដែលប៉ូលិសបានលើកឡើង។
គួរបញ្ជាក់ ដែរ ថា ជនបោកប្រាស់នឹងបញ្ឆោតជនរងគ្រោះឱ្យដំឡើងកម្មវិធីដែលមានផ្ទុកមេរោគ ហើយសា ធា រណជនទាំងអស់មិនត្រូវទាញយកឯកសារ APK ណាដែលគួរឱ្យសង្ស័យនៅលើឧបករណ៍ទាក់ទងរ បស់ខ្លួននោះទេ ចៀសវាងវាអាចមានមេរោគនៅក្នុងនោះ៕ ប្រែសម្រួល៖ នី ស្រីពៅ