ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី២០ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ៖ +ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១៤ករណី ឃាត់ ៤១នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១៤៣១,២០ក្រាម និង៣កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,១០ក្រាម។ -កេតាមីន (Ke) = ១៦,៥៩ក្រាម។ លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕ ដោយ ភារ៉ា និង ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។