លោក ស៊ុន ចន្ធី អតីតជំនួយការជនក្បត់ជាតិ៣ជំនាន់ ស្នើបង្កើតគណបក្សកម្លាំងជាតិ

ភ្នំពេញ៖ លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ។ ការដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបថា លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់ បានលាលែងសមាជិកភាពគណបក្សភ្លើងទៀន។ ការលាលែងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី បានទទួលនីតិសម្បទាឡើងវិញ តាមព្រះរាជក្រឹត្យចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ ( ឆ ) ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ លោក ស៊ុន ចន្ធី ដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ស៊ុន ចន្ធី ជាអតីតជំនួយការផ្ទាល់របស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី៕
ដោយ៖ពលជ័យ

ads banner