ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនឯកឧត្តម គង់ បូរ៉ាដល់គេហដ្ឋាន រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាដឹកនាំគណៈប្រិភូយុវជន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា ទីប្រឹក្សាក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៊ីនគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមឆាប់ជាសះស្បើយ មានសុខភាពល្អ និងកម្លាំងមាំមួន។
ឯកឧត្តម គង់ បូរ៉ា បានបង្ហាញនូវក្តីរំភើបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចាត់តាំងឯកឧត្តម ចាយ បូរិន បានមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតមកផ្តល់ឲ្យរូបខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ នេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា និងជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ក្រុមគ្រួសារខ្ញុំបាទ ។