ឯកឧត្តម អ៊ាង សុផល្លែត៖ ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ “រក្សាបានសន្តិភាព និង ការអភិវឌ្ឍ”

ភ្នំពេញ ៖ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨៦០ នាក់ ដោយមានកូនទេវតា មកតាមជាមួយ ប្រមាណ ៣០០នាក់ មកពីភូមិចំនួន៦ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម បានបន្តថា គោលដៅយើងគឺ « អ្នកអូររាំងឪ ជួយអ្នកអូររាំងឪ» នឹងបានមានប្រសាសន៍បន្ថែមថា «ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ-រក្សាបានសន្តិភាព និង ការអភិវឌ្ឍ » តាមរយៈស្មារតីនេះហើយ ទើបថ្នាក់ដឹកនាំ និង ក្រុមការងារយើង បានអនុវត្តតាមគោលការណ៍ ៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សយើង គឺ

-ជំរុញការអភិវឌ្ឍធនធានមនុស្ស លើកទឹកចិត្ត គាំទ្រ និងឧបត្ថម្ភ សិស្សានុសិស្សនៅទូទាំងស្រុក ជាពិសេសសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ តាមរយៈ ថវិកា និងសម្ភារៈបម្រើការសិក្សា ។

-ផ្លូវ ៖ កន្លងមកក្រុមការងារយើងបាន ឈូសឆាយផ្លូវបាន៨០Km នៅទូទាំងស្រុក ដោយឡែកឃុំព្រះធាតុ ឈូសឆាយផ្លូវលំ បាន២២km បន្ថែមលើសមិទ្ធផលជាច្រើនដែលជាគម្រោងរបស់រាជរដ្ឋាភិបាល និង មូលនិធិអភិវឌ្ឍឃុំ-សង្កាត់ ។

-ភ្លើង ៖ បានដាក់អំពូលសូឡា (ពន្លឺទេវតា) ជាង ២,០០០ តាមដងផ្លូវ និង ទីសាធារណៈ នឹងគ្រោងដាក់គ្រប់ខ្នងផ្ទះប្រមាណជាង ២០,០០០ អំពូលថែមទៀត

-ទឹក ៖ បន្ថែមលើប្រព័ន្ធប្រលាយទឹកខ្វាត់ខ្វែងរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋស្រុកអូររាំងឪយើង នឹងមានអណ្តូងទឹកស្អាត និង ម៉ាស៊ីនចម្រោះទឹកស្អាតនៅតាមសាលារៀន

-សន្តិសុខសង្គម ៖ បន្តអនុវត្តអោយបានម៉ឺងម៉ាត់ ការបង្រ្កាប ការជួយដូរ នឹងបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ឯកឧត្តមបានបន្តថា ក្រុមការងារយើងនឹងដាក់ឧបករណ៍ក្មេងលេង នៅសាលាបឋមសិក្សាដើមកកោះ ក្នុងឃុំព្រះធាតុ ដើម្បីលើកកម្ពស់សោភ័ណភាពសាលា ជម្រុញ ការរីកលូតលាស់ផ្នែករាងកាយ និង ប្រាជ្ញាស្មារតី របស់កុមារាកុមារី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner