ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យនិយមន័យពាក្យ «អំណាច និងឥទ្ធិពល»
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកយកជ្រុងពីរមកនិយាយ គឺ អំណាច និងឥទ្ធិពល។ ដោយឯកឧត្តមបានបញ្ជាក់ថា អំណាច បានន័យថា ជាលទ្ធភាពដែល ធ្វើឱ្យមនុស្សអនុវត្តអ្វី ដែលយើងចង់បាន។ អំណាចជាមូលដ្ឋាន នៃការកសាងឥទ្ធិពល ប៉ុន្តែអំណាចក៏ជាមូលដ្ឋានដែលអាចបំផ្លាញឥទ្ធិពលដែរ។ អំណាចប្រើត្រូវ បានយូរ អំណាចប្រើខុសឆាប់រលាយ។ ឥទ្ធិពល គឺអ្វីដែលធ្វើឱ្យមនុស្សជឿ ទុកចិត្តលើយើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឥទ្ធិពល គឺជាមូលដ្ឋានដើម្បីអនុវត្តអំណាចឱ្យមានប្រសិទ្ធភាព។ អំណាច និងឥទ្ធិពល តុល្យភាពត្រូវតែឱ្យមាន។ ប្រជាពលរដ្ឋយើងជឿគណបក្សប្រជាជនកម្ពុជា ឱ្យយើងដឹកនាំប្រទេសទោះ ទោះបីជាពេលខ្លះយើងត្រូវដាក់អនុវត្តគោលការណ៍លំបាកក៏ដោយ ដូចជាពេលកូវីដ យើងត្រូវបិទ ប្រទេសចោលក៏ដោយ ដើម្បីកុំឱ្យរាល តែគាត់នៅជាមួយយើង ព្រោះគាត់ទុកចិត្តយើង ព្រោះគាត់យល់ថា អ្វីដែលគណបក្សប្រជាជនកម្ពុជាធ្វើ គឺដើម្បីសេចក្តីសុខទាំងអស់គ្នា នឹងហើយឥទ្ធិពល គឺភាពជឿជាក់របស់ប្រជាពលរដ្ឋ”៕
ដោយ៖ពលជ័យ