រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ “ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩ បានបង្កឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះជាលើកដំបូងក្នុងអត្រា -៣.១% ក្នុងឆ្នាំ២០២០ ក៏ដោយ

អត្ថបទដោយ៖
AMS OneMinute

កម្ពុជានៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងប្រសើរ និងបានក្លាយជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាជន ដែលបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ ព្រមទាំងបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងរហ័ស ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ។

សមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងអាចចូលរួមក្នុងកិច្ចការតំបន់ និងសកលបាន ប្រកបដោយប្រសិទ្ធភាព ស្មើសិទ្ធិ និង ស្មើភាព ដោយសារភាពជាអ្នកដឹកនាំដ៏វៃឆ្លាតរបស់រាជរដ្ឋាភិបាលក្រោមមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី”។

#ams1minute

ads banner