វាគ្មិនកម្ពុជា និងចិន លើកយកទស្សនវិជ្ជាចិនស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ មកអធិប្បាយ
ភ្នំពេញ៖ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈនិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសហការ រៀបចំកម្មវិធីតុមូលស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជំរុញនិងលើកទឹកចិត្តដល់ការកសាងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។វាគ្មិនកម្ពុជាបួនរូប វាគ្មិនចិនចំនួនមួយរូបនិង អ្នកចូលរួម ចំនួន១២០នាក់បានចូលរួមក្នុងកម្មវិធី នេះ។

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈបានលើកឡើងថា “កិច្ចកសាងសហគមន៍ជោគ វាសនា រួម នៃមនុស្សជាតិ “គឺជាទស្សនវិជ្ជាចិនដែលមានអាយុកាល១០ឆ្នាំមានតម្លៃ មហាសាល បានផ្តល់នូវការរួមគ្នាផ្តួចផ្តើមការកសាង សន្តិភាពសម្រាប់ ពិភពលោកចំនួនប្រាំគឺ ទី១.ការកសាងពិភពលោកប្រកបដោយសុខ សន្តិភាព យូរអង្វែងតាមរយៈកិច្ចសន្ទនា និងការ ពិគ្រោះយោបល់។ ទី២.ការកសាងពិភពលោកប្រកបដោយសន្តិសុខរួមសម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣. ការកសាងពិភពលោកប្រកប ដោយ ភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤. ការកសាង ពិភពលោកប្រកប ដោយ ភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥. ការធ្វើឱ្យពិភពលោករបស់ យើង ស្អាតនិង ស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍគំរូពណ៌បៃតងនិង កាបូនទាប។

លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានគូស រំលេចពីទស្សនវិជ្ជាចិនរបស់លោក ស៊ី ជីនភីង(Xi Jinping) ប្រធាន រដ្ឋចិនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ស្តីពីសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ។ ទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានបង្ហាញពីគតិបណ្ឌិតរបស់លោក ស៊ី ជីនភីង ដែលបានចង្អុល បង្ហាញយ៉ាងជ្រាលជ្រៅថា «គ្មានប្រទេសណាអាចដោះស្រាយ តែម្នាក់ ឯងនូវ បញ្ហាប្រឈមនានាដែលមនុស្សជាតិជួបប្រទះ បានឡើយ ហើយក៏ គ្មាន ប្រទេសណាអាចដកថយទៅកាន់កោះដែលបិទ បាំងរស់ នៅតែឯក ឯង បាន ឡើយ។ សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិ ការ ជាសកលត្រូវតែអនុវត្ត»។ ជាសច្ចភាពបាន បង្ហាញ យ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជា ជន នៃប្រទេសទាំងអស់ក្នុងពិភពលោក ហើយ វាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃ សម័យកាល។ ដោយគ្រាន់តែកាន់បដានៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រកាន់ខ្ជាប់នូវ ជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈម មុខ ដាក់គ្នាជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ ខាត ជាមួយនឹងសន្តិសុខរួម បោះបង់ល្បែងផលបូកស្មើសូន្យដោយ ជំនួសមកវិញ នូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិង ឈ្នះ- ឈ្នះ ការពារ ជម្លោះអរិយធម៌តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និង ការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការ អភិវឌ្ឍបៃតង ភាពរុងរឿងអាច ស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា។

ឯកឧត្តម កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គ លេខា ធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា គឺទស្សនវិជ្ជានេះហើយដែលបាននិងកំពុងចូលរួម ប្រែក្លាយ ពិភពលោកទៅ ជាភូមិសកលមួយដែលយើងអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ ទស្សនវិជ្ជានេះមានសសរស្តម្ភចំនួន បួន គឺ ទី១.គំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៣ ។ទី២. គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២១។ ទី៣.គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានផ្តួចផ្តើម ឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ និងទី៤.គំនិតផ្តួចផ្តើមអរិយធម៌ សកល ដែលត្រូវផ្តួចផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ចំណែកឯកឧត្តម ចៅ សាង ទីប្រឹក្សាក្រសួងព័ត៌មានមានប្រសាសន៍ថា ទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែល តែង ប្រកាន់ខ្ជាប់ពហុភាគីនិយមនិងប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលជា «យុថ្កាលំនឹងស្ថិរភាព»របស់ពិភពលោក។ ប្រទេស ណាក៏ដោយដែល បន្ត ទំនើបកម្មគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួបរួម កិច្ចសហប្រតិ បត្តិ ការ និងការអភិវឌ្ឍរួម ហើយប្រកាន់យក ផ្លូវនៃការផ្តួចផ្តើមរួមគ្នា ការចែករំលែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងពេលនេះដែរលោក ជឹង ឆោមមុន្នី មានប្រសាសន៍ថា ប្រទេសជុំវិញ ពិភពលោកជិះលើកទូករួមវាសនាតែមួយដើម្បីឆ្លងកាត់ សមុទ្រដែល មានខ្យល់ព្យុះឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ប្រទេសទាំងអស់ត្រូវរួមគ្នា ចែវទូកដោយព្យាយាមមិនបោះបង់ចោលនរណា ម្នាក់ចូល ទៅ ក្នុង សមុទ្រ។ ការអភិវឌ្ឍរបស់សហគមន៍អន្តរជាតិមកដល់សព្វថ្ងៃនេះបានក្លាយជាម៉ាស៊ីនដ៏ស្មុគស្មាញ និងមានសរីរាង្គរុះរើសមាស ធាតុ មួយណាចេញនឹងធ្វើឱ្យ ម៉ាស៊ីន ទាំងមូលប្រឈមនឹងការលំបាកធ្ងន់ធ្ងរក្នុងការប្រតិបត្តិការ ហើយ អ្នកដែលត្រូវបានគេរុះរើនឹងរង ការ ខូចខាតក្នុងពេលដែលអ្នក ដែលរុះរើ ក៏នឹងរងការខូចខាតដែរ។
ចំណែកលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិនបានថ្លែងថាកសាងសហគមន៍ជោគ វាសនារួម នៃ មនុស្ស ជាតិបានឆ្លុះបញ្ចាំងពីចក្ខុវិស័យសកលរបស់ប្រទេសចិនក្នុងការបង្រួបបង្រួមការអភិវឌ្ឍរបស់ខ្លួនជាមួយពិភពលោក៕ ដោយ៖ ង៉ាន់ ទិត្យ