លោក ហ៊ុន ម៉ាណែត៖ “ភាពជោគជ័យដែលគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រច្រើន

អត្ថបទដោយ៖
AMS OneMinute

និងអាចដឹកនាំរាជរដ្ឋាភិបាល មិនមែនបានមកដោយចៃដន្យនោះទេ តែគឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។

សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត”។

#ams1minute

ads banner