ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖  +ជួញដូរ ៤ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១២ករណី ឃាត់ ៤០នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ២១៣,៣៨ក្រាម និង៣កញ្ចប់តូច។ -កេតាមីន (Ke) = ៨,៨១ក្រាម។ -អុិចស្តាសុី (mdma) = ១១៨,៩៦ក្រាម។ -កញ្ឆា =  ៧,៩២ក្រាម។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner