អត្តពលិកកីឡាចំបាប់កម្ពុជា អាយុក្រោម១៧ឆ្នាំ ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

ក្រុមកីឡាចំបាប់ U17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ នៅថ្ងៃពុធនេះ រួមមានមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។ ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមិថុនាស្អែក ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner