ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប៖ ជម្លោះស៊ូដង់ នឹងធ្វើឱ្យចំនួនជនភៀសខ្លួន ចេញក្រៅប្រទេសកើនលើសពីមួយលាននាក់

អ.ស.ប៖ ឧត្តម ស្នងការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក ជន ភៀស ខ្លួន (UNHCR) បាន ព្រមាន កាល ពី ថ្ងៃ អង្គារ ថា ជម្លោះ ស៊ូដង់ នឹង ធ្វើ ឱ្យ ចំនួន ជន ភៀស ខ្លួន ចេញ ទៅ កាន់ ប្រទេស ជិត ខាង កើន លើស ពី មួយលាន នាក់ ។ នេះ បើ តាម ការ រាយការណ៍ របស់ រ៉យទ័រ ។
ការ ព្រមាន នេះ ធ្វើ ឡើង នៅ ពេល ដែល ជម្លោះស៊ូដង់ បាន បន្ដ អូស បន្លាយ និង ធ្ងន់ធ្ងរ ជា ពិសេស នៅ តំបន់ Darfur ខណៈ រហូត មក ដល់ ពេល នេះ ជម្លោះ រវាង កង ទ័ព និង ទាហាន ប៉ារ៉ា ដែល ផ្ទុះ ឡើង កាល ពី ពាក់ កណ្ដាល ខែ មេសា បាន បណ្តាល ឱ្យ មនុស្ស ជិត ប្រាំមួយសែន នាក់ រត់ ភៀស ខ្លួន ចូល ទៅ ប្រទេស ជិត ខាង រួម មាន អេហ្ស៊ីប ឆាដ ស៊ូដង់ ខាង ត្បូង និង សាធារណរដ្ឋ អាហ្វ្រិក កណ្តាលជា ដើម ។
ជំនួយ ការ ឧត្តម ស្នង ការ ទទួល បន្ទុក ប្រតិបត្តិការ របស់ UNHCR លោក Raouf Mazou បាន និយាយ ថា បើ ក្រឡេក មើល និន្នាការ និង ស្ថានភាព នៅ តំបន់ Darfur ចំនួន អ្នក ភៀសខ្លួន នឹង កើន លើស ពី ជាង ១ លាន នាក់ ដែល តួលេខ នេះ ហួស ពី ការ ប៉ាន់ស្មាន កាល ពី លើក មុន ។
គួរ បញ្ជាក់ ថា តំបន់ Darfur កំពុង ធ្លាក់ ទៅ ក្នុង ការ ប៉ះ ទង្គិច គ្នា ជាតិ សាសន៍ ខណៈ តំបន់ នេះ ធ្លាប់ រង គ្រោះ ដោយ សារ ជម្លោះធ្ងន់ ធ្ងរ រួច ម្ដង ហើយ នៅ ដើម ទសវត្សរ៍ ឆ្នាំ ២.០០០ ដែល សម្លាប់ មនុស្ស យ៉ាង ហោច ណាស់ ៣ សែន នាក់ កាល ពី ពេល នោះ ។
ជុំ វិញ ការ ព្រមានស្ដី ពី ជន ភៀស ខ្លួន ឆ្លង ដែន កាល ពី ថ្ងៃ អង្គារ លោក Mazou មិន បាន បញ្ជាក់ ពី ចំនួន ប៉ាន់ស្មាន ច្បាស់លាស់លើ ចំនួន ជាង ប៉ុន្មាន នៃ ចំនួន លើស ជាង មួយលាន នាក់ នោះ ទេ ។
បើ តាម អង្គការ សហប្រជាជាតិ ចាប់ តាំង ពី ជម្លោះស៊ូដង់ ផ្ទុះ ឡើង នៅ ខែ មេសា មក មាន មនុស្ស ជាង ២,៥ លាន នាក់ ហើយ ដែល ធ្វើ ការ ភៀស ខ្លួន ដោយភាគ ច្រើន ជា ការ ភៀស ខ្លួន នៅ ក្នុង ប្រទេស ៕
ប្រែសម្រួល៖ហួន ឌីណា

ads banner