តៃវ៉ាន់និយាយថា ខ្លួនប្រទះឃើញ នាវាចម្បាំងរុស្ស៊ីពីរគ្រឿង នៅដែនសមុទ្រភាគខាងកើតរបស់ខ្លួន
តៃប៉ិ៖ ក្រសួង ការពារ ជាតិ របស់ កោះ តៃវ៉ាន់ បាន និយាយ ថា តៃវ៉ាន់ បាន ប្រទះ ឃើញ នាវា ចម្បាំង រុស្ស៊ី ចំនួន ពីរ គ្រឿង នៅ ដែន សមុទ្រ ភាគ ខាង កើត របស់ ខ្លួន កាល ពី ថ្ងៃ អង្គារ ហើយ បាន បញ្ជូន យន្តហោះ ចម្បាំង និង កប៉ាល់ យោ ធា របស់ ខ្លួន ដើម្បី រក្សា ការ ឃ្លាំ មើល ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ក្រសួង និយាយ ក្នុង សេចក្តី ថ្លែងការណ៍ មួយ ដែលបាន ចេញ ផ្សាយ កាល ពី ល្ងាច ថ្ងៃ អង្គារ ថា នាវា ចម្បាំង ២ គ្រឿង បាន បើកនៅ ក្នុង ទិស ដៅ ភាគ ខាង ជើង នៃ ឆ្នេរ សមុទ្រ ភាគ ខាង កើត របស់ តៃវ៉ាន់ ហើយ បន្ទាប់ មក « ចា ក ចេញ ពី តំបន់ ឆ្លើយ តប » របស់ កោះ ស្ថិត នៅ ក្នុង ភាគ អាគ្នេយ៍ នៃ ទីក្រុង កំពង់ផែ Suao ដែល មាន មូលដ្ឋាន កង ទ័ព ជើង ទឹក តៃវ៉ាន់ ដ៏ សំខាន់ មួយ ។
យោធា តៃវ៉ាន់ បាន បញ្ជូន យន្តហោះ ចម្បាំង និង កប៉ាល់ របស់ ខ្លួន ដើម្បី រក្សា ការ ឃ្លាំ មើល និ ង តម្លើង ប្រព័ន្ធ មីស៊ី ល ដែល មាន មូលដ្ឋាន លើ ឆ្នេរ សមុទ្រ ប៉ុន្តែ មិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែម នោះ ទេ ។
បើ តាមការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន រុស្ស៊ី Interfax កាល ពី ថ្ងៃ អង្គារ នាវា នៃ កង នាវាចរ ប៉ាស៊ីហ្វិក របស់ រុស្ស៊ី បាន រំកិល ខ្លួន ចូល ផ្នែក ភាគ ខាង ត្បូង នៃ សមុទ្រ ហ្វីលីពីន ដើម្បី បំពេញ ភារ កិច្ច ឆ្លង កាត់ សមុទ្រ រយៈ ចម្ងាយ ឆ្ងាយ របស់ ខ្លួន ។
វត្តមាន របស់ នាវា ចម្បាំង រុស្ស៊ីក្បែរ តៃវ៉ាន់ នា ពេល ចុង ក្រោយនេះ កើត មាន ចំ ពេល ដែល ភាព តាន តឹង ភូមិ សា ស្រ្ត នយោបាយ នៅ បន្ត តាន តឹង ដោយ សារ តែ ការ ប្រកួត ប្រជែង រវាង ប្រទេស មហាអំណាច ក្នុង តំបន់ រាប់ តាំង ពី បញ្ហា សមុទ្រ ចិន ខាង ត្បូង រហូត ដល់ ជម្លោះ តៃវ៉ាន់ និង ការ សាក ល្បង អាវុធ របស់រដ្ឋ នុយក្លេអ៊ែរ កូរ៉េខាង ជើង ដែល ជា មិត្ត របស់ ក្រុង មូស្គូ ។
កន្លង មក តៃវ៉ាន់ បាន ចូល រួម ជាមួយ អាមេរិក និង សម្ព័ន្ធ មិត្ត ផ្សេង ទៀត ក្នុង ការ ដាក់ ទណ្ឌកម្ម យ៉ាង ទូលំ ទូលាយ ប្រឆាំង នឹង រុស្ស៊ី ចំពោះ ការ ឈ្លាន ពាន អ៊ុយក្រែន ។ រុស្ស៊ី ឯណោះ វិញ គឺ ជា សម្ព័ន្ធ មិត្ត របស់ ក្រុង ប៉េកាំង ដែល គាំទ្រ គោលនយោបាយ ចិន តែ មួយ និង ការ អះ អាង របស់ ចិន ថា កោះ តៃវ៉ាន់ គឺ ជា ផ្នែក មួយ នៃ ទឹក ដី របស់ ខ្លួន ហើយ ប្រឆាំង នឹង ការ ស្វែង រក ឯករាជ្យ ភាព របស់ ក្រុង តៃប៉ិ ៕
ប្រែសម្រួល៖ហួន ឌីណា