ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ ហើយ ធ្វើសកម្មភាពទៅតាមគម្រោងដែលបានរៀបចំ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មាន ភាពប្រែប្រួលច្រើន ដូច្នេះឳកាសដែលអ្នកនឹងប្រឈមជាមួយបញ្ហាអាចទៅរួច។ សូមលោក អ្នកព្យាយាមបញ្ចៀសបញ្ហាជាមួយការយកចិត្តទុកដាក់រាល់ចំណុចប្រែប្រួលតូចធំ។ វាមិន យឺតពេលអោយអ្នកផ្លាស់ប្តូរស្ថានភាពការងារឲ្យកាន់តែប្រសើរនោះទេ ដូច្នេះសូមរៀបចំ គ្រឹះក្នុងពេលនេះឲ្យល្អសិន។ ក្រៅពីនេះ សូមចំណាយពេលអោយមានភាពវិជ្ជមាន និងរក្សា គំលាតពីបញ្ហារបស់អ្នកដទៃ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កាលវិភាគរបស់អ្នកមើលឃើញថាមានការ ប្រែប្រួលខ្លាំង។ អ្នកនឹងត្រូវកំណត់ឲ្យទទួលខុសត្រូវលើការងារសំខាន់ៗ​ច្រើន ដែលរំពឹងថា ទទួលបានផលយ៉ាងពេញចិត្ត។ ប៉ុន្តែវានឹងប្រសើរជាង ប្រសិនបើអ្នកមិនដាក់កំរឹតចំពោះខ្លួន ឯងពេក។ ចូរជ្រើសរើសការងារដែលសមប្រកបនឹងអ្នក ឬជាការងារតិចតួចក្តីដែលអ្នកពេញ ចិត្តបំផុត។ លោកអ្នកនៅមានពេលអំណោយផលច្រើន ដូច្នេះកុំបង្ខំខ្លួនឲ្យអស់កំលាំងនៅ ពេលនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមមានភាពអត់ធ្មត់ រក្សាពាក្យសំដី និងកាយវិការជានិច្ច ដើម្បីបញ្ចៀសបញ្ហា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតពេលវេលាថ្ងៃនេះជា មួយការងារសាម័ញ្ញ ប៉ុន្តែក៏មិនគួរភ្លេចពីគម្រោងមហិច្ចតារបស់អ្នកដែរ។ ការប៉ងប្រាថ្នារបស់ អ្នកនឹងត្រូវបានផ្តល់ជូនក្នុងពេលឆាប់នេះ ដូច្នេះសូមរងចាំសិន។ លោកអ្នកគ្មានហេតុផល ណាមួយដើម្បីព្រួយបារម្ភ ឬភ័យខ្លាចថាដើរមិនទាន់គេនោះទេ។ ភាពជោគជ័យរបស់អ្នក ត្រូវបានកំណត់យ៉ាងច្បាស់លាស់។ ក្នុងពេលនេះ គួររៀបចំគំនិតរបស់អ្នកឲ្យមានសណ្តាប់ ធ្នាប់ កុំធ្វើអ្វីដែលគ្មានគម្រោង។ ដោយឡែក​សូមលោកអ្នកកុំទាន់ចាកចេញពីស្ថានភាពបច្ចុ ប្បន្នគួរតែជាជម្រើសល្អប្រសើរជាង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកស្រុតចុះ។ ថ្ងៃនេះអ្នកនឹងមានភាពរវល់ជាមួយនឹងទំហំការងារច្រើន និងការ ទទួលខុសត្រូវ។ ក្នុងនោះ វានឹងអាចនាំដល់ការចំណាយដើមទុនច្រើន​ ឬអស្ថេរភាព ផ្នែកហិរញ្ញវត្ថុជាងមុន។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើមិន អាចធ្វើបាន សូមព្យាយាមបំបាត់រាល់ហានិភ័យដែលនឹងអាចកើតឡើង។ លើសពីនេះ វានឹង ល្អប្រសើរបំផុតប្រសិនបើអ្នកបំពេញការងារដែលទាក់ទងនឹងចំណេញជំនាញ និងបទ ពិសោធន៍របស់ខ្លួន ពីព្រោះស្ថានភាពថ្មីនឹងធ្វើអោយអ្នកកាន់តែមានភាពលំបាកច្រើន។ ប្រការចាំបាច់ សូមលោកអ្នកកុំនិយាយពិភាក្សាច្រើនជាងស្តាប់ ភាពស្ងៀមស្ងាត់មាន ប្រយោជន៍ដល់សកម្មភាពរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការគោរព កោតក្រែង និងទំនុកបម្រុងច្រើនក្នុងចំណោមមនុស្សដែលកំពុងធ្វើការងាររួមគ្នា។ លទ្ធ ប្រសើរៗនឹងកើតឡើងបន្ថែមទៀត។ ក្នុងនោះអាជីពរបស់អ្នកធានាថានឹងស្គាល់តែភាព ជោគជ័យ។ ក្នុងនោះការលះបង់ដែលស្ថិតក្រោមការពិចារណាវែង ឆ្ងាយក៏នឹងជាកត្តាដ៏ចាំ បាច់បំផុតផងដែរ។ ទន្ទឹមនឹងនេះ អ្នកនឹងអាចយកឈ្នះរាល់ការ លំបាកនៅលើផ្លូវរបស់អ្នក បាន ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម និងមិនមើលស្រាលស្ថានការណ៍នោះទេ។ ដោយឡែក លោកអ្នករំពឹងថាទទួលបានដំណឹងរីករាយក្នុងពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាបអាជីពរបស់អ្នកហាក់ភាពស្មុគ្រស្មាញ ច្រើន។ ក្នុងនោះអស្ថេរភាពហិរញ្ញវត្ថុ និងការខាតបង់លុយកាក់ក្នុងជំនួញអាចទៅរួច។ អ្នកក៏ នឹងអាចត្រូវទទួលភាពរកាំរកូសខ្លះក្នុងទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារផងដែរ ដូច្នេះសូមមានភាពអត់ធ្មត់ និងអនុគ្រោះអោយបានច្រើន។  ចូរប្រើប្រាស់ពេលវេលានេះ ដើម្បីកែច្នៃគម្រោងផែនការ និងពិនិត្យវាយតម្លៃរាល់ភាពប្រែប្រួលនានា។ ផ្ទុយពីស្ថានភាព លំបាកខ្លះដែលបានកើតឡើង លោកអ្នកនៅតែមានលទ្ធភាពសម្រេចតាមបំណងប្រាថ្នា បាន ប្រសិនបើអ្នកមិនដាក់បន្ទុក ទំនោរទៅរកអស្ថេរភាពនេះពេក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ ឬពត៌មានដែលអ្នកកំពុងរងចាំនឹង ទទួលបានពន្លឺច្បាស់លាស់ក្នុងពេលនេះ។ អ្នកអាចផ្តើមការងារថ្មី ការបើកហាង ការសម្ពោធទីតាំងថ្មី ឬចាប់ផ្តើមរាល់ការសាងសង់។ លាភសំណាង និងសុមភមង្គលសម្រាប់ ជីវិតកំពុងកើតឡើងស្របគ្នា។ លោកអ្នកដែលមិនមានភាពច្បាស់ចំពោះទំនាក់ទំនង ក៏នឹង អាចដឹងពីដំណើរជាក់លាក់ក្នុងថ្ងៃនេះតែម្តង។ ប៉ុន្តែសម្រាប់លោកអ្នកជាអាជីវករហាក់មាន សម្ពាធពីបរិយាកាសខាងក្រៅច្រើន ដូច្នេះសូមកំណត់គោលដៅ ហើយត្រូវស្គាល់ពីជំហាន របស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងស្ថិតនៅក្នុងស្ថានភាព ដែលត្រឹមត្រូវ ដូច្នេះផលដែលអ្នកប៉ងប្រាថ្នានឹងអាចផ្តល់ជូនដល់លោកអ្នកយ៉ាងប្រាកដ។ ទោះបីជាក្នុងស្ថានភាពបែបណាក្តី សូមកុំបន្ថយល្បឿន ព្យាយាមបង្កើនទំនាក់ទំនងក្នុងក្រៅ ប៉ុន្តែមិនគួរបាត់បង់លំនឹងរបស់ខ្លួនឯងទេ។ រាល់គំនិតរបស់អ្នក គួរគាំទ្រដោយអាកប្បកិរិយា របស់អ្នកជានិច្ច។ រក្សាពាក្យសំដីជាពិសេស ពីព្រោះវាអាចនឹងរំខាន ឬធ្វើឲ្យការងារកាន់តែ ល្អប្រសើរបាន។ លើសពីនេះ សូមម៉ត់ចត់ចំពោះកាលវិភាគ និងទំហំការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នក នឹងមិនជួបការលំបាកធ្ងន់ធ្ងរណាមួយ ដែលអាចបង្អាក់ដំណើរការការងាររបស់អ្នកបានទេ។ លោកអ្នកអាចចាប់ផ្តើមការងារថ្មី ការងារដែលពេញចិត្ត ឬផ្លាស់ប្តូររបត់ការងារបច្ចុប្បន្ន បានដោយគ្មានផលរំខាន។ អ្នកនឹងអាចកំណត់ផែនការទាំងអស់បានយ៉ាងត្រឹមត្រូវ និង ប្រកបដោយស្ថានភាពរឹងមាំ។ អ្នកនឹងរំពឹងថាទទួលបានចំណូលច្រើន ប៉ុន្តែបញ្ហាទាក់ទង នឹងលុយកាក់នឹងមិនល្អប្រសើរនោះទេ ប្រសិនបើអ្នកយកខ្លួនទៅពាក់ព័ទ្ធនឹងរឿងខ្ចីបុល។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកនឹងទទួលបានផ្លែផ្កាល្អ ប្រសើរណាស់។ លោកអ្នកមានមនុស្សជួយជ្រោមជ្រែងច្រើន ដូច្នេះផលលំបាកមិនគួរព្រួយ បារម្ភច្រើនពេកទេ។ អ្វីៗនឹងអាចដោះស្រាយបានដោយងាយ ជាងអ្វីដែលអ្នកព្រួយបារម្ភ ឆ្ងាយណាស់ ដូច្នេះសូមមានសេរីភាពក្នុងការគិតពិចារណា និងធ្វើសកម្មភាពដែលខ្លួនបាន គិតគូរ។ ប៉ុន្តែសូមកុំធ្វើអ្វីឲ្យហួសពីលទ្ធភាពរបស់ខ្លួន និងគួរមានការគោរពកោតក្រែងចំពោះ មនុស្សដែលនៅក្នុងក្រុម។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពស្វែងយល់ និងសម្រប សម្រួលស្ថានការណ៍បានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចរចា និងការបង្ហាញគោលគំនិត។ លោកអ្នកនឹងអាច យកឈ្នះទឹកចិត្តមនុស្ស នៅក្បែរខ្លួន ហើយធ្វើឲ្យសម្រេចផែនការ ឬគម្រោងការងារដែល ខ្លួនបានគូសវាសត្រឹមតែ ចំពោះវិធីសាស្រ្តនៃការនិយាយរបស់អ្នក។ កុំខ្លាចក្នុងការសុបិន្ត ពីព្រោះអនាគតការងារ របស់អ្នកត្រូវទទួលបានផលល្អប្រសើរ។ ក្នុងនោះ លោកអ្នកអាចធ្វើការដោះស្រាយបញ្ហា ជាច្រើន ពិសេសផ្នែកហិរញ្ញវត្ថុផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ វេលាថ្ងៃនេះមានភាពចាំបាច់ណាស់ ដែលអ្នកគួរ ដាក់ចុះរាល់ការប៉ងប្រាថ្នាធំដុំសិន។ លទ្ធផលធំដែលអ្នករំពឹងមិនទាន់អាចទទួលបានទេ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនទទួលបានលទ្ធផលនោះទេ គឺគ្រាន់តែវាមានកំរិត ឬលទ្ធ ផលធំដែលស្របទៅតាមដើមទុនមិនអាចកើតឡើងនោះទេ។ សូមលោកអ្នកប្រមូល គំនិត ពិចារណាឲ្យបានច្រើន។ ពិសេសសម្រាប់លោកអ្នកដែលកំពុងធ្វើការក្នុងការិយាល័យ គួរ ពិនិត្យឲ្យបានច្រើនដងមុនពេលប្រគល់ការងារ។  

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ រោង មមី វក ច រាសីឡើងខ្ពស់ត្រដែត។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner