ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៦ករណី ថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ៤០នាក់ រួមមាន ៖ ជួញដូរ ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៨ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ២១៥,៣៨ក្រាម និង៥កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,៣២ក្រាម។ -កេតាមីន (Ke) = ៣,៥៩ក្រាម។

លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner