សួស្ដី អេប ផ្តល់ជូនបទពិសោធន៍ ភ្ជាប់ជាមួយចំណេះដឹងថ្មីៗ និងចែករំលែកនូវបច្ចេកវិទ្យាថ្មីដល់និស្សិត-បុគ្គលិក នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
(ភ្នំពេញ)៖ សួស្ដី អេប ដែលអាចប្រើប្រាស់កម្មង់អាហារពីបណ្តាហាងជាច្រើន មានទាំងហាង ហាឡាល អាហារ និងភេសជ្ជៈជាច្រើនទៀត បានផ្តល់ជូនបទពិសោធន៍ ភ្ជាប់ជាមួយចំណេះដឹងថ្មីៗ និងចែករំលែកនូវបច្ចេកវិទ្យាថ្មីដល់បុគ្គលិក-និស្សិតនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ ។
លោក ម៉ា ហ៊ុយសេន ប្រធានផ្នែកលក់ និងទីផ្សារនៃអេបសួរស្ដីបានឱ្យដឹងថា បន្ទាប់ពីបានដាក់បង្ហាញមុខងា ហាឡាល ការពីពេលថ្មីៗនេះ ហើយទទួលបានការគាំទ្រជាខ្លាំងពីអ្នកប្រើប្រាស់ជាសាសនិកឥស្លាមរួចមក ។

លោកបញ្ជាក់ថា សួស្ដី អេប គឺអាចប្រើប្រាស់បានគ្រប់ៗគ្នា អាចកម្មង់អាហារពីបណ្តាហាងជាច្រើន ដែលមិនមែនមានតែហាងហាឡាល នោះទេ គឺមានហាងអាហារ និងភេសជ្ជៈល្បី ដែលបងប្អូនជាច្រើនបានស្គាល់ ក៏កំពុងមានវត្តមាននៅលើអេបនេះផងដែរ។ លើសពីនេះ សួស្ដី អេប ក៏មានមុខងារបន្ថែម ដែលយើងមាន Social Media ថ្មីមួយ កំពុងដាក់ដំណើរការសាកល្បង ដែលមានមាតិកាថ្មីៗ ប្លែកៗ និងផ្តល់អត្ថប្រយោជន៍ជូនដល់អ្នកប្រើប្រាស់ មិនត្រឹមតែការទំនាក់ទំនងគ្នានោះទេ ថែមទាំងជាការពាណិជ្ជកម្មផងដែរ ។ លើសពីនេះ យើងក៏ត្រៀមដាក់ចេញនូវមុខងារ Market Place ដែលអ្នកប្រើប្រាស់ រឺក៏អាជីវករនានា អាចបង្ហោះលក់ ឬក៏ផ្សព្វផ្សាយផលិតផលរបស់ខ្លួនបានទៅតាមមុខងារមួយនេះថ្មីទៀត។ និយាយរួម ទាញយក សួរស្ដី អេប (Sursdei App) ហើយ នោះលោកអ្នកនឹងទទួលបានបទពិសោធន៍ Al in One App តែម្តង។

ដោយឡែកក្នុងឱកាសនៃការចូលរួមផ្សព្វផ្សាយ សួរស្ដី អេប ដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រនោះ លោកថា យើងនាំមកនូវភាពសប្បាយរីករាយនៅទីតាំងផ្ទាល់ ក៏ដូចជាភ្ជាប់ជាមួយចំណេះដឹងថ្មីៗ ក៏ដូចជាការចែករំលែកនូវបច្ចេកវិទ្យាថ្មី ដែលក្នុងនោះ គឺយើងបានរៀបពី Social Media ថ្មីមួយ ហើយយើងលើកទឹកចិត្តជល់សនុសិស្សដែលមាន វត្តមាននៅទីនេះ ចូលរួមប្រើប្រាស់ ចែករំលែកមាតិកា ស្រាវជ្រៅនូវព័ត៌មាន និងចំណេះដឹងថ្មីៗ ហើយ សួស្ដី អេប នឹងមានការផ្តល់ជូននូវអាហារូបករណ៍ ដល់សិស្សានុសិស្សជាច្រើននាក់រៀងរាល់ឆ្នាំ នៅពេលខាងមុខ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ ជីម ភារ៉ា