ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាក្រោមដំបូលសុខសន្តិភាពសម័យតេជោ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានមោទកភាពនិងមានភាពជឿ ជាក់លើខ្លួនឯង និងជាអ្នកសម្រេចលើជោគវាសជាតិរបស់ខ្លួន យើងទាំងអស់គ្នាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

កំពត៖«កម្ពុជាក្រោមដំបូលសុខសន្តិភាពសម័យតេជោ បានធ្វើឱ្យប្រជាពល រដ្ឋខ្មែរមានមោទកភាពនិងមានភាព ជឿជាក់ លើខ្លួនឯង និងជាអ្នកសម្រេច លើជោគវាសជាតិរបស់ខ្លួន។ កិត្យានុភាពជាតិនិងកិត្តិយសនេះបាន មក ពីការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំសមាជិកសមាជិកា គណបក្សទាំងអស់ ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និង ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ជូនកម្ពុជា»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុក ទឹកឈូ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អំឡុងពេលជួបប្រជុំ ការងារជាមួយសមាជិកសមាជិកាគណបក្សក្រុងបូកគោដើម្បី ពិនិត្យ ការងារសម្រាប់ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបាន ដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការសង្គ្រោះជាតិ និង ប្រជាជន នាំ យកសុខសន្តិភាពពេញលេញនិងអភិវឌ្ឍកម្ពុជាចេញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ រហូតមកដល់ពេលនេះគ្មាន គណបក្សណាមួយអាចមកជំនួស គណបក្សប្រជាជនកម្ពុជាក្នុងការ ដឹកនាំប្រទេស ថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនបាន ឡើយ។ ពលរដ្ឋភាគច្រើនលើសលុបបានផ្តល់នូវយុត្តិធម៌ជូនគណបក្ស ប្រជាជនកម្ពុជាតាមរយៈ ការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន រៀងរាល់ការបោះឆ្នោត។

ឯកឧត្តមបានថ្លែងថាដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាជា សមាជិកសមាជិកាគណបក្សចាំបាច់ ត្រូវបង្កើន ការធ្វើអំពើល្អនិងខិតខំប្រឹងប្រែងបម្រើជាតិនិងប្រជាជនដោយយកចិត្តទុកដាក់បំផុតព្រោះគណបក្សប្រជាជនកម្ពុជាបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន។

ឯកឧត្តមបានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្ស និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែង បំពេញ ការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ អំពើល្អរបស់មន្ត្រីបក្សដែល បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានរឹងមាំរបស់គណបក្ស។

ឯកឧត្តមបានថ្លែងទៀតថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានការរីកចម្រើនខ្ពស់និង បានកសាង កេរ្តិ៍ឈ្មោះនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺក្នុងនាមកម្ពុជាជាប្រធាន អាស៊ាន និងជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងការ ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីកម្ពុជាថ្មីដល់ពិភពលោក។

ឯកឧត្តមបានថ្លែងថាក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែកក្កដា ដល់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំង ប្រទេស ក្នុងនោះក៏រួមមានក្រុងបូកគោ និងស្រុកទឹកឈូ នឹងចុះឃោសនា ឱ្យបានគ្រប់ខ្នងផ្ទះនិងចុះតាមទីសាធារណៈនានាដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងអញ្ជើញពលរដ្ឋឱ្យត្រៀមឯកសារបញ្ជាក់ អត្តសញ្ញាណចាំបាច់សម្រាប់ទៅ បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានលើកឡើងថាការអញ្ជើញទៅបោះឆ្នោតគឺជាពលរដ្ឋល្អ និងបាន ចូលរួមគាំទ្រ ដំណើរ ការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់រវើក កាន់តែខ្លាំង។

ដើម្បីចូលរួមយុទ្ធនាការបោះឆ្នោត ក្នុងនាមក្រុមការងារគណបក្សចុះ មូលដ្ឋាន ក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត ឯកឧត្តម នេត្រ ភក្ត្រា បានឧបត្ថម្ភអាវគណបក្សប្រជាជនកម្ពុជាចំនួន ៣០០០និងមួកគណ បក្ស ប្រជាជនកម្ពុជាចំនួន ៣០០០ ព្រមទាំង សម្ភារមួយ ចំនួនជូន ដល់សង្កាត់ បឹងទូក, សង្កាត់កោះតូច, សង្កាត់ព្រែកត្នោតនៃក្រុងបូកគោ, ឃុំម៉ាកប្រាង្គ, ឃុំកំពង់ក្រែង និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នានេះ អ្នកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានក្រុងបូកគោក៏បានឧបត្ថម្ភថវិកាចំនួន ១០៤លាន រៀល ជូន គណៈកម្មាធិការគណបក្សក្រុងបូកគោ និងគណៈកម្មាធិការគណបក្ស មូលដ្ឋានសង្កាត់ទាំង ៣ នៃក្រុងបូកគោ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner