ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាចំនួនជាងបីពាន់នាក់
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនា មហាជន និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ចលនា មហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃនេះ គឺជាជំនួបលើកទី៣ បន្ទាប់ពីលើកទី១ និងទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ និង២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដោយសរុបសមាសភាពចូលរួមទាំងបី លើកចំនួន ១២០០០នាក់។

ឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈ ចលនាមហាជន បានរាយការណ៍ពីសមិទ្ធផល និងសកម្មភាព ការងារ របស់ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួម ចំណែក យ៉ាងជិតស្និទ្ធក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល និងគណបក្ស។ ជាមួយគ្នានេះ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍ កម្ពុជា បានចូលរួមផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយ សមិទ្ធផល សំខាន់ៗរបស់រាជរដ្ឋាភិបាល និងបក្ស ទៅកាន់ស្រទាប់សមាជិក សមាជិកា នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីសំណេះសំណាលនេះ គឺជាសក្ខីភាព សបញ្ជាក់ថា គណបក្សបានទទួលស្គាល់បងប្អូនបម្រើការក្នុង សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ថាជាកម្លាំងមួយផ្នែកដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីករបៀប ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងជាកម្លាំងចលករជួយជំរុញ សេដ្ឋកិច្ចក្នុងស្រុកដ៏សំខាន់នៅគ្រប់ដំណាក់កាលទាំងអស់៕
ដោយ ៖ហេង សម្បត្តិ

