ប្រធានក្រុមការងារចុះជួយ ឃុំពពេល នាំយកអាវពេទ្យ និង គ្រែសម្រាប់ អ្នកជំងឺជូនដល់មន្ទីពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជា ប្រធាន ក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នៅ រសៀលថ្ងៃទី៣០ខែមិថុនាបាននាំយកអាវសម្រាប់គ្រូពេទ្យ PPE ចំនួន៧១០ សម្រាប់ និងគ្រែសម្រាប់អ្នកជំងឺ ចំនួនបី ជូនដល់មន្ទីពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនេះឯកឧត្តម កែវ ពិសិដ្ឋ បានថ្លែងនូវការកោតសរសើរនិងវាយ តម្លៃ ខ្ពស់ចំពោះពលីកម្មរបស់បុគ្គលិកពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ លោកវេជ្ជបណ្ឌិតទាំងអស់ដែលបានខិតខំបម្រើសេវាសុខាភិបាលជូនពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសនៅកំលុងពេលជំងឺកូវីដ-១៩រាលត្បាត ដោយមិនខ្លាចផលប៉ះពាល់សុខភាពផ្ទាល់ខ្លួន និងមិនខ្លាចនឿយហត់ ទោះគ្មានពេលសម្រាកយ៉ាងណាក្តី។  ពលីកម្មរបស់គ្រូពេទ្យ ជាកុសលនិងអំពើល្អ ដែលពលរដ្ឋមិនអាចបំភ្លេចបានឡើយ។

ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការ រីករាលដាលនៃវិបត្តជម្ងឺកូវីដ១៩កន្លងមកនេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិនបានឧបត្ថម្ភថវិកាចំនួន៨០លានរៀល ឯកឧត្តម វង សូត ៤០លានរៀលនិងឯកឧត្តមផ្ទាល់២០លានរៀលសម្រាប់បម្រើដល់ការងារកូវីដក្នុងក្របខ័ណ្ឌនៃខេត្តត្បូងឃ្មុំផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់បន្ត សកម្មភាពមនុស្សធម៌ នៅក្នុងការព្យាបាលជំងឺពលរដ្ឋជាបន្តទៀតដោយ ប្រកាន់ នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់បំផុត។

ឯកឧត្តម កែវ ពិសិដ្ឋ បានឧបត្ថម្ភថវិកាមួយលានរៀលដល់មន្ទីពេទ្យ បង្អែកពញាក្រែកព្រមទាំងបានឧបត្ថម្ភថវិកាដល់បុគ្គលិកពេទ្យ ចំនួន៨២នាក់ក្នុងម្នាក់ៗបាន៥ម៉ីនរៀល៕ ដោយ ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner