ឯកឧត្តម ប៉ែន សំអាត ដឹកនាំសមាជិកបក្សជាង ១៥០០នាក់ បើកយុទ្ធនាការឃោសនា បោះឆ្នោតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

(កណ្តាល) ៖ យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ស្រុកកណ្តាលស្ទឹង បានបើកយុទ្ធនាការ ឃោសនាដំបូងដោយមានអ្នកចូលរួមជាងជាង ១៥០០នាក់ ស្ថិតក្រោមវត្តមាន ឯកឧត្តម ប៉ែន សំអាតអនុប្រធានទី១គណអចិន្រ្តៃយ៍គណពង្រឹងមូលដ្ឋានចុះជួយស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណៈពង្រឹង មូលដ្ឋាន ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនាព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០២៣នៅទីស្នាក់ការគណបក្សប្រជាឃនកម្ពុជា។

បន្ទាប់ពីស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធអនឡាញពីរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សំអាត បានថ្លែងទៅកាន់ សមាជិក បក្សពីការដឹកនាំរបស់គណបក្ស ពីមួយអាណត្តិទៅមួយ អាណត្តិ មានការគាំទ្រច្រើនឡើង ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជនតែងតែគិតគួពីសុខទុក្ខ និង ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេឡើង។

ឯកឧត្តម ប៉ែន សំអាត បានអំពាវនាវសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនា បោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរ យៈ ពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner