ក្រសួងកសិកម្ម ចុះកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ

(ខេត្តកំពង់ធំ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធី ចុះកិ ច្ចព្រមព្រៀងកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ ចំនួន៤៦ ក្នុងខេត្តកំពង់ធំ។

ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ដ្រីប្រតិភូអមនាយក រដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ងួន រតនៈ គណៈអភិបាលខេត្តកំពង់ធំ, លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាលើវិស័យ កសិកម្ម។ គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ ប្រជាកសិករ។ ឯកឧត្តមថ្លែងបន្ថែមថា ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងសងអស់ ទាំងខាងក្រុម ហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដោយ ក្រសួងគ្រោងនឹងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលជួយកសាងសហគមន៍ឱ្យរឹងមាំ តាមរយៈការដាក់ចេញ គោល នយោបាយមន្រ្តីបច្ចេកទេសកសិកម្មតាមឃុំ និងការគិតគូរក្នុងការជួយសហគមន៍ឱ្យរឹងមាំ គឺត្រូវធ្វើការរួមគ្នា ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវរបស់សហគមន៍ ៕ ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner