ឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាចអញ្ជើញ ចូលរួម យុទ្ធនាការ ឃោសនាបោះឆ្នោត
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ចាម៖ ឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ ជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពី ថ្ងៃទី២ ខែ កក្កដា បានអញ្ជើញ ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ និងរំឮកខួបលើកទី៧២ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនេះឧកញ៉ា ឡូវ ហ៊ឹង បានរំលឹកដល់ប្រជាពលរដ្ឋដែល មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ។គឺបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាព និងបន្តការ អភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនបន្តទៀត ៕ សរន