ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំរដ្ឋ សភា លើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាព ទាំងស្រុងលើ ទម្រង់និងគតិច្បាប់ដោយឥត កែប្រែ និងចាត់ទុក ជាការប្រញាប់ក្នុងសម័យប្រជុំលើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ គឺ ស្របនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ បានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំពេញ អង្គរបស់ ក្រុមប្រឹក្សាធម្មនុញ្ញក្រោម អធិបតី ភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សា ធម្មនុញ្ញ នៅព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចសំណើ របស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជា ណាចក្រកម្ពុជា ស្នើសុំពិនិត្យ ធម្មនុញ្ញ ភាព ច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់បោះ ឆ្នោត ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថាជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា សម័យប្រជុំរដ្ឋ សភា លើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើ ទម្រង់និង គតិ ច្បាប់ដោយឥតកែប្រែ និង ចាត់ ទុកជាការប្រញាប់ ក្នុងសម័យ ប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាព នៅលើ អត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ការប្រជុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញតំណាងរាជរដ្ឋា ភិបាលមកបំភ្លឺអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner