ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការ បោកបញ្ឆោតពីសំណាក់ដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធី មួយ ដើម្បីចៀសវាងពីស្ថានភាពទ្វេរមុខ។ ហោរាសាស្រ្តក៏រំលឹកផងដែរថា សម្រាប់អ្នកក្នុង ពេលឥឡូវនេះចូរប្រើប្រាស់គំនិត ព្យាយាមបំពេញការងារអោយបានច្រើនបំផុត ប៉ុន្តែមិន គួរគិតគូរអំពីផ្នែកសម្ភារៈនោះទេ ពីព្រោះវាមិនទាន់ដល់ពេលនៅឡើយ។ ក្នុងនោះ សូមកុំ​បោះបង់ពេលវេលា និងលុយកាក់ជុំវិញកិច្ចព្រមព្រៀង ពីព្រោះការបោកញ្ឆោតកំពុងមាន ភាពវិជ្ជមានបំផុត។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  នៅក្នុងថ្ងៃនេះទំនាក់ទំនងនឹងមានការធ្លាក់ចុះ លើសពី នេះអ្វីដែលគួរប្រុងប្រយ័ត្នបំផុត គឺទំនាក់ទំនងជាមួយនឹងថ្នាក់លើរបស់អ្នកតែម្តង។ ហេតុ នេះ សម្រាប់ការប្រជុំពិភាក្សា ការចូលរួមសកម្មភាពជាក្រុមក្តី សូមមានភាពប្រុងប្រយ័ត្នឲ្យ បានច្រើនបំផុត ហើយបើអាចសូមកុំបញ្ចេញមតិច្រើនពេក។ ហោរាសាស្រ្តអាជីពណែនាំ ឲ្យលោកអ្នកជៀសវាងអោយបានលើករណីមើលស្រាល ឬរិះគន់ចំពោះខ្លួនឯង។ ពីព្រោះ បើអ្នកឈប់រំខានមកលើខ្លួនឯង អ្វីៗនឹងប្រសើរឡើងវិញមិនខាន។ ដោយឡែក លោកអ្នក​ក៏ នៅតែអាចធ្វើការសាកល្បង និងស្រមើស្រមៃចំពោះកិច្ចការតូចធំបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយការប្រមូលផ្តុំការងារអោយ បានច្រើនបំផុត។ ចំណាយពេលអោយបានល្អ ហើយក៏គួរចាប់ផ្តើមអោយបានរួសរាន់ផង ដែរ ពីព្រោះការលំបាកនៅលើផ្លូវរបស់អ្នកមិនទាន់អាចជម្រះបានទាំងស្រុងនោះទេ ហើយ ម្យ៉ាងពេលវេលាក៏មិនសូវជាមានច្រើននោះដែរ។ ទន្ទឹមនឹងនេះ វាកាន់តែប្រសើរ ប្រសិនបើ អ្នកចំណាយពេលទៅលើការងារតែមួយ ពីព្រោះការងារច្រើនធ្វើអោយខាតពេលវេលា ហើយក៏មិនអាចទទួលបានផលចម្រើនអ្វីនោះដែរ។ វាល្មមគ្រប់គ្រាន់ដែលអ្នកត្រូវចំណាយ ពេលចំពោះតែការងារសំខាន់។ ក្រៅពីនេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញសមត្ថភាពច្នៃ ប្រឌិតរបស់អ្នកក្នុងកិច្ចការងារ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុង មានភាពរីកចម្រើនល្អប្រសើរណាស់។ លោកអ្នកអាចធ្វើអោយសម្រេចបានចំពោះការងារ តូចធំដោយគ្មានបញ្ហាមករំខាននោះទេ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការចាប់ផ្តើម ឬគិតគូរអំពី ការងារដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែផ្ទុយពីស្ថានភាពល្អប្រសើរដែលនឹងកើតមាននៅក្នុងពេល នេះ សូមធ្វើយ៉ាងណាមិនមើលស្រាលចំពោះស្ថានការណ៍ ជឿជាក់បទពិសោធន៍ និងចំនេះ ជំនាញរបស់ខ្លួន។ ធ្វើទំនាក់ទំនងល្អ និងបន្ទន់ឥរិយាបថ។ ក្នុងនោះ ការអត់ធ្មត់ និងព្យាយាម អាចនឹងផ្តល់ភាពចម្រើនលូតលាស់កាន់តែប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពស្នើមិនអោយលោកអ្នកផ្តោតអារម្ម ណ៍ និងជំនឿចិត្តរបស់ខ្លួនជាមួយនឹងរឿងដែលកន្លងមកហើយនោះទេ។ សំដែងគំនិត និង មតិរបស់អ្នកអោយបានត្រឹមត្រូវ ពិសេសក្នុងការងារជាក្រុម ឬការប្រជុំពិភាក្សា។  ក្នុងនោះ ដែរ បើទោះបីជាពេលនេះ ស្ថានភាពហាក់មានភាពតានតឹងបន្តិចក្តី ឬអ្នកមិនទាន់មានលទ្ធ ភាពគ្រប់គ្រាន់ដើម្បីសម្រេចដល់គោលលដៅយ៉ាងណា សូមកុំអាក់អន់ ឬព្រួមបារម្មណ៍ ពី ព្រោះលោកអ្នកនឹងអាចស្តារស្ថានភាពនេះដោយងាយស្រួលជាមួយការខិតខំប្រឹងប្រែង និងព្យាយាមនេះ។ ផ្ទុយពីនេះ ប្រហែលជាជម្លោះអាចកើតឡើងខ្លះ ដូច្នេះចូរត្រៀមសម្រាប់ការ សម្របសម្រួល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពសុទិដ្ឋិនិយម ខ្លាំងងចំពោះការងារ និងលទ្ធផល។ ក្នុងនោះ សម្រាប់លោកអ្នកជាអ្នកគ្រប់គ្រងនឹងមានភាពចុះ សម្រុងល្អជាមួយមនុស្សក្រោមបង្គាប់ ហើយការងារមានភាពចម្រុងចម្រើនកាន់តែខ្លាំង។ ក្នុងនោះចំណេះជំនាញ និងវិធីសាស្រ្តរបស់អ្នកក៏នឹងអាចធ្វើការប្រកួតប្រជែងជាមួយដៃគូ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតដែរ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកនឹង បានផលច្រើនក្នុងថ្ងៃនេះ។ ប៉ុន្តែសូមធ្វើយ៉ាងណាកាត់បន្ថយការផ្ទុកចំនួនការងារច្រើន ដើម្បី បញ្ចៀសការបាត់បង់ពេលវេលា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានលទ្ធភាពច្រើនគួរសមសម្រាប់បំពេញការងារ ប៉ុន្តែផ្ទុយទៅវិញភាពរកាំរកូសក្នុងទំនាក់ទំនងមនុស្សក្នុងក្រុមមានភាពធំធេង ដែលធ្វើឲ្យ អ្នកហាក់បាត់បង់ឳកាសច្រើនទៅវិញ។ លើសពីនេះ ប្រហែលជាអ្នកពិបាកនឹងគេចចេញពី ការមើលបំណាំ ការបង្កាច់បង្ខូច និងភាពមិនចុះសម្រុង ហេតុនេះសូមមានភាពអត់ធ្មត់ តស៊ូ អោយបានក្នុងទំហំធំបំផុត។ កុំចាកចេញពីកន្លែងការងារមុនម៉ោង ហើយក៏មិនគួរបាត់ទំនុក ចិត្តព្រោះបញ្ហានោះដែរ។ នៅក្នុងអនាគតដ៏ខ្លីខាងមុខ ស្ថានភាពនឹងត្រូវបានកែប្រែ ហើយ ផលល្អនឹងកើតឡើងចំពោះលោកអ្នក។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញអចលនវត្ថុចូលផ្ទះ។ ផ្ទុយទៅវិញ ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សឆ្នាំម្សាញ់ហាក់មិនសូវល្អប្រសើរនោះទេ ដូច្នេះ សូមធ្វើទំនាក់ទំនងត្រឹមតែជាករណីធម្មតា ហើយចំពោះទំនុកចិត្តរវាងគ្នាហាក់គ្មានតុល្យ ភាព និងតម្លាភាពនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការ គាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមពិភាក្សានឹងមនុស្សចំណាស់ក្នុងគ្រួសារ។ លើសពីនេះ សូមលោកអ្នកគួរប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការបំពេញការងារ គ្រប់គ្រងអាកប្បកិរិយា និងពាក្យសំដី ហើយកំណត់ដែនរបស់ខ្លួនក្នុងទំនាក់ ទំនងទើបជាការល្អប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ លោកអ្នកសូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែលោកអ្នកត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ដូច្នេះមិនចាំបាច់មានភាពស្ទាក់ស្ទើរក្នុងសកម្មភាពរបស់អ្នកនោះទេ។ ចំពោះទំនាក់ទំនងក្នុងក្រៅជាមួយមនុស្សនៅជុំ វិញខ្លួននឹងត្រូវបានធានា ប៉ុន្តែអ្នកមិនគួរលូកលាន់ចំពោះការសម្រេចចិត្ត និងទៅលើការងារ របស់គេនោះដែរ​ ដោយសារវានឹងនាំដល់ផលអាក្រក់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងមានភាពអត់ធ្មត់។ ភាពស្មុគ្រស្មាញទាំងឡាយ គួរពិភាក្សាយោបល់ជាមួយមនុស្សដែលអ្នកស្គាល់ច្បាស់ ឬមាន ទំនុកចិត្តបំផុត។ ក្នុងនោះសូមកុំមានការប្រថុយប្រថាន ប្រសិនបើអ្នកមិនច្បាស់លាស់នោះ ទេ ការរងចាំពេលវេលាមិនជាការខាតបង់អ្វីដល់ការងាររបស់អ្នកនោះទេ។ ផ្ទុយទៅវិញ ក្នុង ថ្ងៃនេះលោកអ្នកអាចដោះស្រាយករណីលំបាក និងភាពរឹងស្ទះមួយចំនួនបាន។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះកើនឡើងច្រើន លោកអ្នកធ្វើការងារបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត ហើយក៏អាចទទួលបានការទទួលស្គាល់យ៉ាងច្រើនពីមនុស្សក្នុងបរិស្ថានជាមួយគ្នាផងដែរ។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីរបស់អ្នក ហេតុនេះសូមគ្រប់គ្រងអារម្មណ៍ របស់ខ្លួនអោយមានប្រសិទ្ធភាព។ រៀនអត់ធ្មត់ ហើយក៏មិនគួរយកចិត្តទុកដាក់នឹងពត៌មាន ឬព្រឹត្តិការណ៍ដែលមិនចាំបាច់នោះដែរ។ ប្រការសំខាន់នៅក្នុងថ្ងៃនេះ សូមប្រុងប្រយ័ត្នលើ ករណីបំណុល ពីព្រោះវាអាចនឹងនាំដល់គ្រោះអាក្រក់ផងដែរ។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner