អ៊ុយក្រែនប្រើវិធីបំផ្លាញ និងកម្ទេចធ្វើជាម៉ែត្រវាស់ បង្ហាញជោគជ័យលើសមរភូមិ (Video Inside)

អ៊ុយក្រែនដែលមិនអាចវាយសម្រុកបានលឿនដូចចិត្តនៅលើសមរភូមិ បានប្រកាសចាត់ទុកការបំផ្លាញ និងកម្ទេចសត្រូវ គឺជាម៉ែត្រវាស់ដែលស្មើនឹងការដណ្តើមបានទឹកដី។ យុទ្ធនាការ Counter Offensive របស់អ៊ុយក្រែន មានសភាពយឺតយ៉ាវដោយមិនបានដណ្តើមយកទឹកដីបានច្រើនឡើយ ក្នុងរយៈពេល១ខែកន្លងមកនេះ។ ប៉ុន្តែដើម្បីបង្ហាញពិភពលោកថា ការវាយប្រហារដាក់លើរុស្ស៊ីបានទទួលលទ្ធផលជាផ្លែផ្កានោះ, អ៊ុយក្រែនបានប្រើប្រាស់ការបំផ្លាញ និងកម្ទេចសត្រូវធ្វើជាម៉ែត្រវាស់វិញម្តង។ ដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចចំនួន ៥គ្រឿង ក្នុងបំណងចង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ក្នុងក្រុងម៉ូស្គូ ត្រូវបានរុស្ស៊ីបានកម្ទេចចោលកាលពីថ្ងៃទី៤កក្កដា។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner