លោក លូកាសិនកូ ៖ បេឡារុសនឹងមិនប្រើអាវុធនុយក្លេអ៊ែររុស្ស៊ីវាយប្រហារលើប្រទេសណាមួយឡើយ

មីនស្កិ៍៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ថ្លែងថា បេឡារុសមិនមានគម្រោងវាយប្រហារលើប្រទេសណាមួយ ដោយប្រើអាវុធនុយក្លេអ៊ែរ ដែលបានផ្ទេរមកពីប្រទេសរុស្ស៊ីនោះទេ។

នៅចំពោះមុខក្រុមអ្នកកាសែតអន្តរជាតិ និងបេឡារុស រួមទាំងសារព័ត៌មាន AFP ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ បាននិយាយថា យើងមិនមានគម្រោងវាយប្រហារលើប្រទេសណាមួយទាល់តែសោះ ជាមួយនឹងអាវុធនុយក្លេអ៊ែរដែលបានផ្ទេរមកពីប្រទេសរុស្ស៊ី។ លោក លូកាសិនកូ បានសង្កត់ធ្ងន់ថា អាវុធទាំងនេះគឺទុកសម្រាប់គោលបំណងការពារខ្លួនតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនប៉ះពាល់យើងទេ អ្នកអាចភ្លេចអំពីអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែប្រសិនបើអ្នកបង្កការលុកលុយប្រឆាំងនឹងបេឡារុស នោះការឆ្លើយតបនឹងមានភ្លាមៗ។ មេដឹកនាំបេឡារុសរូបនេះបានបន្ថែមទៀតថា ប្រាកដណាស់ នៅចុងឆ្នាំនេះ ប៉ុន្តែខ្ញុំគិតថា វានឹងកើតឡើងឆាប់ៗ យើងនឹងផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទាំងស្រុងមកពីប្រទេសរុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner