លោកជំទាវ តឹករ៉េត កំរង អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០

សៀមរាប៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ​២០២៣ ​លោកជំទាវ តឹករ៉េត កំរង បេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានបន្តអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស ជាមួយប្រជាពលរដ្ឋនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន៦៥០នាក់។

ក្នុងឱកាសនេះលោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យ​ខ្លួនឯង។

ក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះកាលពីថ្ងៃទី៩ ខែកក្កដា គ.ជ.ប បានបញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការ​ឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្ត​ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ។ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម៕
ដោយ៖ពលជ័យ

ads banner