ក្រសួងពាណិជ្ជកម្ម៖សាំង ធម្មតាតម្លៃលក់ ៤,១៥០រៀល ខណៈ ម៉ាស៊ូត(ឡើងថ្លៃ ៥០៛) លក់៤,០០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែកក្ដដា
(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សាំង (តម្លៃ នៅដដែល) ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៥០៛)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ ក្រសួង ពាណិជ្ជកម្ម នៅព្រឹកថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា ។
ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៤១៨រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.២៦៨រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាព របស់ ប្រជាជន និង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និង សម្រេចបញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែលនៅក្នុង ១ លីត្រផងដែរ។
ដូច្នេះ ថ្ល លក់រាយ នៅ កម្ពុជា ក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប ប្រេងសាំងធម្មតា ដែល នឹងត្រូវដាក់លក់រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.១៥០រៀល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ៤.០០០រៀលនៅដដែល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ៕


ដោយ៖ ភារ៉ា និង ប៊ុនធី