និស្សិតរៀនមុខជំនាញកសិកម្មបង្ហាញមោទកភាពក្នុងការជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា

(ភ្នំពេញ)៖ វិស័យកសិកម្ម គឺជាវិស័យចំបងមួយដែលជួយទ្រទ្រង់ដល់ សេដ្ឋកិច្ចរបស់កម្ពុជា ហើយការជ្រើសរើសរៀនយកជំនាញកសិកម្ម វាបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កម្មសិកម្ម ខ្នាតគ្រួសារ ខ្នាតតូច ខ្នាតមធ្យម និងរហូតដល់វិស័យឧស្សាហកម្មធំៗ ដែលអាចលើកស្ទួយវិស័យកសិកម្មប្រទេសជាតិឲ្យជឿនលឿន ទៀតផង។

ក្រុមនិស្សិតដែលកំពុងរៀនផ្នែកជំនាញ វិទ្យាសាស្រ្ត កសិកម្មប្រចាំនៅ សាកល វិទ្យាល័យ ភូមិន្តកសិកម្ម បានឱ្យដឹងថា៖ ជំនាញវិទ្យាសាស្ត្រកសិកម្ម ជាជំនាញដែលទាមទារឲ្យពួកគេត្រូវពូកែលើមុខវិជ្ជា គីមិវិទ្យា និងជីវវិទ្យា ដែលតម្រូវឱ្យនិស្សិតសិក្សា រយៈពេល ៤ឆ្នាំ ។សម្រាប់ជំនាញនេះដែរបានផ្តោតលើគោលការណ៍ទូទៅ ការស្រាវជ្រាវ កសិកម្ម និង វិធីសាស្រ្តផលិតកម្មសម្រាប់អនុវត្តលើបញ្ហាកសិកម្មជាក់ស្តែងដូចជា សិក្សាពីដំណាំ ពីដី ឬពី សត្វល្អិតឬបើនិយាយរួមទៅគឺអ្វីដែលទាក់ទងនឹងកសិកម្ម ។

កញ្ញា សូរ ម៉ាណែត ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្រ្ត កសិកម្ម ប្រចាំសាកលវិទ្យាល័យភូមិន្តកសិកម្មបានឱ្យដឹងថា៖ ការជ្រើសរើសមុខជំនាញកសិកម្មគឺកញ្ញាសង្ឃឹមថា នឹងបានជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ មុខជំនាញវិជ្ជាជីវៈនេះគឺកញ្ញាជ្រើសរើសដោយមើលឃើញថាកម្ពុជាភាគច្រើនបានពឹងផ្អែកលើវិស័យកសិកម្ម ម្ល៉ោះហើយយ៉ាងហោចណាស់នៅពេលរៀនចប់កញ្ញាក៏នឹងបានចូលរួមលើកស្ទួយវិស័យ កសិកម្មទាំងផ្នែកគ្រួសារ និងសង្គមផងដែរ។

លោក តាន សៀវឡាង ដែលរៀន ផ្នែកវិទ្យាសាស្រ្ត កសិកម្មនេះដែរបានឱ្យដឹងថា៖ កម្ពុជាកំពុងរីកចម្រើនលើវិស័យកសិកម្ម ហេតុនេះនៅពេលរៀនចប់លោកអាច ចូលបម្រើការងារក្រុមហ៊ុន ឬមន្រ្តីរាជការលើមុខជំនាញនេះ ឬក៏យ៉ាងហោចណាស់បង្កើតមុខរបស់កសិកម្មខ្លួនឯងដោយមិនពិបាកឡើយ។

កញ្ញា វ៉ាន់ ពន្លឹង ដែលរៀនមុខជំនាញវិទ្យាសាស្រ្តកសិកម្មនេះដែរបានឱ្យដឹងថា៖នៅពេលបញ្ចប់ការសិក្សាទៅកញ្ញាមានបំណងចង់បើកសិដ្ឋានដោយខ្លួនឯង និងព្រមជាមួយគ្នាក៏មានបំណងជួយបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបរបរកសិកម្មនេះដើម្បីឱ្យមានជំនាញច្បាស់លាស់។

លោក ជិន រិទ្ធី ដែលជានិស្សិតមួយរូបប្រចាំសាកលវិទ្យាល័យ ភូមិន្ត កសិកម្ម ឆ្នាំទី២ បានបញ្ជាក់ប្រាប់ថា៖នៅពេលបញ្ចប់ការសិក្សា លោកចង់ទៅជួយដល់សហគមន៍ ដើម្បីធ្វើការបង្ហាត់បង្រៀនពលរដ្ឋឱ្យយល់ដឹងលើវិស័យកសិកម្មជាងនេះ។ពួកគាត់កំពុងត្រូវការកសិកម្មដើម្បីទ្រទ្រង់ជីវភាព ក៏ដូចជាភាពរីកចម្រើនក្នុងសហគមន៍។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជារំពឹងថាក្នុងឆ្នាំ ២០២៣នេះ វិស័យកសិកម្មកម្ពុជា នឹងកើនឡើងវិញ ។ សម្រាប់ការរំពឹងនេះ បន្ទាប់ពីគេមើលឃើញអនុវិស័យសំខាន់ៗដូចជា ដំណាំ ចិញ្ចឹមសត្វ និងនេសាទ ផ្ដើមងើបឡើងវិញ នៅពេលជំងឺកូវីដ-១៩ បានធូរស្បើយ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner