ពិធីបួងថ្លែងអំណរគុណទសបារមីដែលបានជួយបីបាច់ថែរក្សាជួយឱ្យពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣បានប្រារព្ធពិធីបួងសួង ថ្លែង អំណរ គុណទសបារមីដែលបានជួយបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការនីចូលរួមសម្តែងក្នុងពិធីបើក-បិទព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបញ្ចប់ដោយជោគជ័យ។

នាព្រឹកថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មា ធិការជាតិរៀបចកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានធ្វើពិធីបួងសួងថ្លែងអំណរគុណទស បារមី ដែលបានជួយបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការនី ចូល រួមសម្តែងក្នុងពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ា ហ្គេម នៅកីឡដ្ឋានជាតិមរកតេជោ។

សម្តេច ពិជ័យ មានប្រសាសន៍ទៀតថា ដូចដែលយើងទាំងអស់ គ្នាបា ន ឃើញហើយថា ពិធីបើកនិងបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម បានប្រារពធ្វើឡើងនៅក្នុងកីឡដ្ឋានជាតិ មរតក តេជោនេះ គឺបានដំណើរទៅដោយរលូនទទួលបានជោគជ័យ និងត្រូវ បានទទួលស្គាល់ថាជាព្រឹត្តិការណ៍ដ៏ធំបំផុតមាននៅក្នុងប្រវត្តិសាស្រ្ត ក្នុងនោះថ្វីដៃនៃការសម្តែងដ៏ម៉ត់ចត់ប្រណិតពីសំណាក់សិល្បៈករ សិល្បៈការិនី ក៏ដូចជាកងយោធពលខេមរភូមិន្ទរបស់យើង ធ្វើឱ្យ មានភាពល្បីរន្ទឺដល់គ្រប់ទិសទីទាំងអស់ ។ការរៀបចំពិធីបួងសួងថ្លែងអំណរគុណទសបារមីគឺ ដើម្បីជាការរំលឹក ដឹងគុណកាតញូតាធម៌ដល់ទសបារមី ដែលបានជួយបីបាច់ថែរក្សាធ្វើឱ្យ ការរៀបចំព្រឹត្តការណ៍ដ៏ធំជាប្រវត្តិសាស្រ្តទទួលបានជោគជ័យ។
សម្តេច ពិជ័យសេនា ទៀ បាញ់ បន្ថែមទៀតថា យើងបង្កើតបាន ព្រឹត្តិការណ៍មួយ ដែលបណ្តាប្រទេសផ្សេងគេរៀបចំជាច្រើន លើក ច្រើនសាមកហើយ ដែលការរៀបចំរបស់ប្រទេសទាំងអស់នោះ ពុំធ្លាប់ ធ្វើឡើយ ។ តែសម្រាប់កម្ពុជារៀបចំលើកដំបូង ក្រោមការគិតគូប្រកប ដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា FREE ដល់ បណ្តាប្រទេសចូលរួមទាំងអស់ នេះជាគំរូល្អ វាជាមរតកមួយសំខាន់ ណាស់សម្រាប់កូនចៅតទៅមុខទៀតប្តូរផ្តាច់នឹងធ្វើ ក្រោមពាក្យស្លោក ប្រទេសតូចតែបេះដូងធំ។
សូមរំលឹកថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាដណ្តើមបានមេដាយសរុប ២៨២គ្រឿង មាស៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿងឈរនៅលេខរៀងទី៤ ក្នុងចំណោម ប្រទេសទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈផ្នែកកីឡាជន ពិការ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដណ្តើមបានមេដាយសរុបចំនួន ៧១មេដាយ ដែលក្នុងនោះ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៤គ្រឿង ឈរលេខ៨ក្នុងចំណោម ១១ប្រទេស ដែលលទ្ធផលខាងលើ នេះបានបំបែកនូវកំណត់ត្រា នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកន្លងមក ហើយគឺ ពិតជាព្រឹត្តិការណ៍ប្រកួត កីឡាជាប្រវត្តិសាស្ត្រធំមួយ ដែលបានលើកតម្កើងមុខមាត់ជាតិទាំងមូល ក្រោមមាគ៌ា ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕អត្ថបទៈ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner