អាមេរិកដាក់ទណ្ឌកម្ម ប្រធានអង្គភាពស៊ើបការណ៍សម្ងាត់ស៊ែប៊ី លោក Aleksandar Vulin

អត្ថបទដោយ៖
AMS OneMinute

ដោយចោទប្រកាន់លោកពីបទជាប់ពាក់ព័ន្ធនឹងឈ្មួញលក់អាវុធខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់អំណាចរបស់លោក ដើម្បីជ្រោមជ្រែងដល់រុស្ស៊ី។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ថាលោក Vulin មិនមានពាក់ព័ន្ធនឹងការលក់អាវុធខុសច្បាប់ ឬការជួញដូរគ្រឿងញៀនឡើយ។ ការដាក់ទណ្ឌកម្មនេះមានគោលដៅវាយប្រហារលើលោក Vulin សុទ្ធសាធ ដោយសារ Vulin ប្រឆាំងនឹង “គោលនយោបាយលោកខាងលិចទៅលើទីក្រុងម៉ូស្គូ”។

ថ្លែងទៅកាន់ទូរទស្សន៍ Pink TV របស់ស៊ែប៊ីកាលពីខែកក្កដាឆ្នាំពេល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vulin បានអះអាងថា លោកខាងលិចកំពុងដាក់សម្ពាធឱ្យទីក្រុង Belgrade បោះបង់ចោលគោលនយោបាយការបរទេសឯករាជ្យរបស់ខ្លួន ហើយងាកទៅដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី – AP

#ams1minute

ads banner