សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងជាមួយច្បាប់ថា គុកស្វាគមន៍អស់លោកគ្រប់ពេល បើមិនជឿ សាកមើល
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា យោងតាមសារសំឡេងនេះ ភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់ និងជារបៀបប្រឆាំងផ្កាប់មុខ។
សម្ដេចបន្តថា យើងប្រាប់ទៅអស់លោកថា ច្បាប់មិនតម្រូវឲ្យអស់លោកផ្តិតមេដៃទទួលស្គាល់នោះទេ តែបើអស់លោកប្រឆាំងជាមួយច្បាប់ គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល។ បើអស់លោកមិនជឿសូមសាកល្បងមើល។
សម្ដេចតេជោហ៊ុន សែន បន្តថា យោងតាមសារសំឡេងនេះ អស់លោកកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋ គឺជារឿងគ្រោះថ្នាក់សម្រាប់អស់លោកផង និងគណបក្សភ្លើងទៀងផង ប្រសិនវាជាគំនិតរបស់ថ្នាក់ដឹកនាំបក្ស។
សម្ដេចតេជោបានបន្ថែមថា អស់លោកមិនបាច់សួរថា” សំឡេងនេះខ្ញុំបានពីណានោះទេ ហើយខ្ញុំក៏មិនលួចស្តាប់អស់លោកដែរ តែមេដឹកនាំរាប់សិបនាក់ខំបញ្ជូនមកឪ្យខ្ញុំ “៕ ដោយ :វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។