សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កក្កដា ២០២៣
១. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង ៣០% ធៀបនឹងឆ្នាំ២០២២ – FN
២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសជាង ៩ម៉ឺនតោន ថយចុះជិត ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ស៊ីស៊ីថាមស៍
៣. ស្ករត្នោតកំពង់ស្ពឺប្រភេទម្សៅ ប្រមាណ៧០តោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ និងស្ករប្រភេទសាច់ប្រមាណ ៣០តោន ត្រូវបានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ – ថ្មីៗ
៤. យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅភាគខាងត្បូងកោះ – CNA
៥. ហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តមួយចំនួនរបស់ជប៉ុន បើប្រទេសនេះបញ្ចេញកាកសំណល់ទឹកពីរោងចក្រនុយក្លេអ៊ែរ – CNA
#ams1minute