ភ្ញៀវទេសចរជាប់លើកោះចំនួន៧០៨នាក់ ត្រូវបានដឹកមកដីគោកដោយសុវត្ថិភាព (Video Inside)
អត្ថបទដោយ៖
Apsara Net
ភ្ញៀវទេសចរចំនួន៧០៨នាក់ ដែលបានជាប់លើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោក ដោយសុវត្ថិភាពហើយនៅថ្ងៃនេះ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះរួមមានស្រី៣៤៧ និងក្មេង១៥នាក់ ដែលបានជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ។
អភិបាលខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានជូនដំណឹងផ្អាកមិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទឡើយ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕